Job offer: នាយកសាខា​


Announced
07/01/20252 days ago
Job Status
Employee
Job Type
Full Time
Expiration Date
31/01/2025 22 days left
Job Location
Job Title
នាយកសាខា​
Work At
Camma Microfinance Limited
Job Presentation

គ្រឹះស្ថាន​ ខេមា​ មីក្រូ​ហិរញ្ញវត្ថុ​ យើងខ្ញុំ​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ដើម្បី​បំពេញ​មុខតំណែង​ដូច​ខាងក្រោម​៖

ផ្នែក​/នាយកដ្ឋាន​៖ ឥណទាន​

រាយការណ៍​ជូន​៖ នាយក​ នាយកដ្ឋាន​ឥណទាន​

គោលបំណង​នៃ​មុខតំណែង​

ដឹកនាំ​ការិយាល័យ​-សាខា​ ដោយ​អនុវត្ត​ឲ្យបាន​ទៅតាម​ផែនការ​ដែល​បាន​ដាក់​ជូន​ដោយ​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់​ របស់​គ្រឹះស្ថាន​ ខេមា​ មីក្រូ​ហិរញ្ញវត្ថុ​ លី​មី​តធី​ត ។

Duties

  • លទ្ធផលដែលរំពឹង
  • គ្រប់គ្រង និងដឹកនាំការងារនៅក្នុងសាមី ការិយាល័យ-សាខា របស់គ្រឹះស្ថាន ខេមា ឲ្យដំណើរការ តាមយុទ្ធសាស្រ្ត និងសម្រេចលទ្ធផលតាមផែនការ ប្រកបដោយគុណភាព
  • គ្រប់គ្រង និងដឹកនាំ កិច្ចការងារជំនាញនៅក្នុងលំដាប់ការិយាល័យសាខា របស់ខ្លួនឲ្យទទួលបានជោគជ័យ
  • គ្រប់គ្រងធនធានមនុស្សនៅក្នុងសាមីការិយាល័យ-សាខា (អាកប្បកិរិយា សីលធម៌ ភាពស្មោះត្រង់ ទប់ស្កាត់ការចាកចេញរបស់បុគ្គលិកនៅក្នុងកំរិតមួយដែលអាចទទួលយកបាន...)។
  • ភារកិច្ច និងការទទួលខុសត្រូវ
  • យុទ្ធសាស្ត្រ / ផែនការ / គោលការណ៍ / ទស្សនវិស័យ / ការដឹកនាំ
  • ដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ការងារឲ្យបានច្បាស់លាស់ និងរៀបចំចាត់ចែង បែងចែកការងារដល់បុគ្គលិកក្រោម បង្គាប់ ឲ្យសមស្របទៅតាមទំហំការងារ
  • ដឹកនាំការអនុវត្តការងារតាមគោលការណ៍ ស្តង់ដារប្រតិបត្តិ​ការងារ​ឲ្យដំណើរការល្អ និងមានការទទួលខុសត្រូវខ្ពស់ នៅក្នុងការិយាល័យ-សាខា របស់ខ្លួនទាំងមូល
  • បង្កើតផែនការសកម្មភាពប្រចាំសាខា ដើម្បីធានាលើដំណើរការប្រតិបត្តិការសាខាស្របតាមចក្ខុវិស័យរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
  • គ្រប់គ្រងការងារជំនាញផ្នែកឥណទាន គណនេយ្យ និង បេឡាធិការ
  • ធ្វើការងារផ្សេងៗទៀតតាមការចាត់តាំងដោយថ្នាក់ដឹកនាំរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ។
  • ទំនួលខុសត្រូវស្នូល (ការគ្រប់គ្រងការអនុវត្តការងារ)
  • ដឹកនាំ គ្រប់គ្រង លើប្រតិបត្តិការរួមក្នុងសាមីការិយាល័យ-សាខា ដើម្បីសម្រេចឲ្យបានទៅតាមផែនការដែលបានផ្តល់ជូនដោយថ្នាក់គ្រប់គ្រង និងបង្កើនប្រសិទ្ធភាពក្នុងការបញ្ចេញផលិតផល សេវាកម្មឥណទានថ្មីៗ របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
  • កាត់បន្ថយហានិភ័យលើការផ្តល់ឥណទានដែលអតិថិជនមិនមានលទ្ធភាពបង់ត្រឡប់ ឥណទានដែលសងមានការយឺតយ៉ាវ
  • ត្រួតពិនិត្យលើការអនុវត្តការងាររបស់បុគ្គលិកជាប់ជាប្រចាំរួមមាន៖ ការងារប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ដោយធ្វើការប្រៀបធៀបនឹងផែនការរួម
  • សិក្សាអំពីតម្រូវការសេវាកម្មទីផ្សារ កត្តាសេដ្ឋកិច្ច សង្គម នយោបាយ ភាពទំនើបកម្មនៃប្រព័ន្ធបច្ចេកវិជ្ជា ដៃគូប្រកួតប្រជែងដោយប្រើប្រាស់វិធីសាស្រ្តវិភាគលើចំណុច ខ្លាំង ចំណុចខ្សោយ ឱកាស និង ការគម្រាមកំហែងផ្សេងៗ ដើម្បីធានាថាដំណើរការអាជីវកម្មត្រូវតាមគោលដៅរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
  • កំណត់ទីផ្សារថ្មី និងជំរុញការអភិវឌ្ឍន៍នូវផែនការយុទ្ធសាស្រ្ត ដើម្បីសម្រេចបាននូវផែនការប្រាក់ចំណេញរបស់ការិយាល័យ-សាខា
  • សហការជាមួយនាយកដ្ឋានរដ្ឋបាលធនធានមនុស្សក្នុងការដោះស្រាយបញ្ហាបុគ្គលិកនៅក្នុងសាមីការិយាល័យ​-សាខា របស់ខ្លួនដូចជា៖ ការជ្រើសរើសបុគ្គលិក តម្លើងតួនាទី បន្ថយតួនាទី ការព្យួរ បញ្ឈប់ ឬផ្ទេរទីកន្លែងការងាររបស់បុគ្គលិក ដោយផ្អែកលើការវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ
  • ចូលរួមគោរព អនុវត្តន៍តាមគោលការណ៍ និងនីតិវិធីផ្សេងៗរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ជានិច្ច ។
  • ចូលរួម ដឹកនាំ ដោះស្រាយបញ្ហារបស់អតិថិជនឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព
  • ធានាគ្រប់បុគ្គលិកស្ថិតនៅក្នុងលំដាប់ការិយាល័យ-សាខា ផ្តល់ការគាំទ្រ និងការសហការល្អជាមួយសវនកម្មផ្ទៃក្នុងរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត​
  • ទទួលខុសត្រូវ និងអនុវត្តន៍ការងារ ប្រកបដោយប្រសិទ្ធភាព និងអនុលោមតាម បទដ្ឋានការងារគ្រប់លំដាប់ថ្នាក់ ស្របទៅតាមប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
  • ត្រួតពិនិត្យ និងអនុម័តលើប្រតិបត្តិការងារប្រចាំថ្ងៃទៅតាមទំហំសិទ្ធិ ដែលបានផ្តល់ជូនដោយអគ្គនាយិកាប្រតិបត្តិ.
  • ត្រួតពិនិត្យ និងធ្វើផែនការលំហូរសាច់ប្រាក់ចេញ សាច់ប្រាក់ចូលប្រចាំខែ សម្រាប់សាម៉ីការិយាល័យ-សាខាខ្លួន និងបញ្ជូនមកផ្នែករតនាគារនៅការិយាល័យកណ្តាល
  • ចូលរួមក្នុងការធ្វើផែនការថវិការប្រចាំឆ្នាំ របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
  • ធ្វើការសិក្សា​វិភាគ វាយតម្លៃឥណទានឲ្យបានច្បាស់លាស់ ត្រឹមត្រូវ មុននឹងឈានទៅដល់ការសម្រេចចិត្តអនុម័ត បញ្ចេញឥណទាន
  • ត្រួតពិនិត្យការវាស់វែងការពេញចិត្តរបស់អតិថិជនមកលើសេវាកម្មរបស់សាម៉ីការិយាល័យ-សាខា និងរកមូលហេតុដែលនាំឲ្យមានការកើនឡើង ឬធ្លាក់ចុះនៃចំនួនអតិថិជនដែលបានប្រើប្រាស់សេវាកម្មរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត​
  • បង្កើតឲ្យមានប្រព័ន្ធគ្រប់គ្រងរក្សារទុកឯកសារប្រតិបត្តិការក្នុងសាខាសាម៉ី​តាមផ្នែកនីមួយៗឲ្យបានត្រឹមត្រូវ និងច្បាស់លាស់​
  • បូកសរុបរបាយការណ៍ប្រតិបត្តិការងារនៅសាខាសាម៉ីជាប្រចាំខែ និងរាយការណ៍ជូនប្រធាននាយកដ្ឋាន ផ្ទាល់ដើម្បីពិនិត្យ។
  • ការអភិវឌ្ឍន៍​ក្រុមការងារ
  • ចូលរួមត្រួតពិនិត្យភាពខ្វះខាត វាយតម្លៃការអនុវត្តការងារ របស់បុគ្គលិកនៅក្នុងការិយាល័យ-សាខា និងសហការជាមួយផ្នែកជំនាញ ឬ/និងបង្កើតវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺន​នៅក្នុងដំដាប់ការិយាល័យ-សាខារបស់ខ្លួនទៅតាមស្ថានភាពជាក់ ស្តែង
  • ពង្រឹងប្រព័ន្ធលើកទឹកចិត្តបុគ្គលិក ឲ្យមានចិត្តស្មោះត្រង់ និងមានគំនិតវិជ្ជមានចំពោះការងារដែលខ្លួនទទួលខុសត្រូវ
  • អភិវឌ្ឍន៍បុគ្គលិករបស់ខ្លួនតាមតាមរយៈការផ្តល់ឱកាសចូលរួមវគ្គសិក្សាខាងក្រៅ ដែលអាចមានអត្ថប្រយោជន៍ដល់ការអនុវត្តការងារប្រចាំថ្ងៃរបស់គ្រឹះស្ថាន ខេមា មីក្រូហរិញ្ញវត្ថុ លីមីតធីត
  • ចូលរួមអភិវឌ្ឍន៍ខ្លួនឯងជាប់ជាប្រចាំ ជាពិសេស ស្របតាមសម័យ ឌីជីថល ។

Requirements

  • ជំនាញ/គុណវុឌ្ឍិ
  • កម្រិតវប្បធម៌ / បទពិសោធន៍
  • បរិញ្ញាប័ត្រ ឬបរិញ្ញាប័ត្រជាន់ខ្ពស់ ជំនាញហិរញ្ញវត្ថុ និងធនាគារ ឬជំនាញផ្សេងៗទៀតដែលមានភាពទាក់ទងជាមួយ វិស័យមីក្រូហិរញ្ញវត្ថុ
  • បទពិសោធន៍យ៉ាងតិច ០៥ឆ្នាំ លើការគ្រប់គ្រងឥណទាន​ឬ គណនេយ្យ និងហិរញ្ញវត្ថុ នៅក្នុងវិស័យ មីក្រូហិរញ្ញវត្ថុ ឬ ធនាគារ
  • មានទំនាក់ទំនងល្អ ក្នុងផ្នែកទីផ្សារ ការបំរើអតិថិជន ខាងក្នុង និងខាងក្រៅ និង ការបញ្ចេញឥណទាន
  • បទពិសោធន៍ និងជំនាញក្នុងការបណ្តុះបណ្តាល និងកសាងសមត្ថភាព ។
  • ជំនាញរឹង
  • ជំនាញលើការសិក្សា វាយតម្លៃឥណទាន (ប្រាក់កម្ចី ទ្រព្យបង្កើតហ៊ីប៉ូតែក បណ្តុះវិន័យឥណទាន ដោះស្រាយបញ្ហា)
  • ជំនាញត្រួតពិនិត្យលើការចុះបញ្ជីកាគណនេយ្យ និងបញ្ចូលទិន្នន័យនៅក្នុងប្រព័ន្ធ
  • ជំនាញលើការត្រួតពិនិត្យលើរាយការណ៍ហិរញ្ញវត្ថុ របស់ការិយាល័យ-សាខា
  • ចំណេះដឹងក្នុងការតាមដាន ត្រួតពិនិត្យបង្កើតគោលការណ៍ ស្តង់ដារប្រតិបត្តិការងារ និងរបាយការណ៍អនុវត្តការងារ
  • ជំនាញក្នុងការបង្កើតផែនការយុទ្ធសាស្រ្តរយៈពេលវែង និងខ្លីតាមការវិភាគ SWOT (Strength Weakness Opportunity and Threat) ក្នុងសាខា
  • ចំណេះដឹងច្បាស់លាស់អំពីការស្រាវជ្រាវទីផ្សារ ហិរញ្ញវត្ថុ ធនធានមនុស្ស ការគ្រប់គ្រងប្រតិបត្តិការសាខា
  • ជំនាញក្នុងការនិយាយ និងសរសេរភាសាអង់គ្លេសបានល្អ
  • ជំនាញកុំព្យូទ័រ MS Office និងអ៊ីម៉ែល ។
  • ជំនាញទន់ (ជំនាញអាចផ្ទេរបាន)
  • ជំនាញក្នុងប្រាស្រ័យទាក់ទង ការចចារ ដោះស្រាយបញ្ហា សម្រេចចិត្ត និងការថែរក្សាអតិថិជនប្រកបដោយប្រសិទ្ធភាពខ្ពស់
  • សមត្ថភាពក្នុងការបង្កើតគំនិតផ្តួចផ្តើមថ្មី ច្នៃប្រឌិត និងទំនើបកម្ម
  • ជំនាញក្នុងការគ្រប់គ្រងដឹកនាំ ចាត់ចែង ចាត់ថ្នាក់ការងារតាមតួនាទី
  • ជំនាញក្នុងការចូលរួមសហការគ្នាជាក្រុម និងជម្រុញលើកទឹកចិត្តបុគ្គលិកឲ្យស្រលាញ់ការងារ។
  • ការប្តេជ្ញាចិត្ត
  • ប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ជាមួយគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ជានិច្ច
  • អនុវត្តតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់
  • តស៊ូ អំណត់ ព្យាយាមក្នុងការបំពេញការងារឲ្យសម្រេចបានទៅតាមចក្ខុវិស័យ និងបេសកកម្ម របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធី
  • ប្រកាន់ខ្ជាប់នូវតម្លៃស្នូលរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ។
  • ក្រមសីលធម៌វិជ្ជាជីវៈការងារ
  • អ្នកកាន់តំណែងត្រូវតែអនុវត្តន៍ឲ្យខ្ជាប់ខ្ជួន តាមគោលការណ៍និងនីតិវិធីគ្រប់គ្រងធនធានមនុស្ស ដើម្បីឲ្យស្របទៅនឹងវិជ្ជាជីវៈដែលបានកំណត់ដោយក្រុមហ៊ុន។​ត្រូវចាត់វិធានការដើម្បីបញ្ឈប់ និងរាយការណ៍ជាបន្ទាន់ទៅប្រធានផ្នែកផ្ទាល់,​អ្នកគ្រប់គ្រងជាន់ខ្ពស់ និងផ្នែកត្រួតពិនិត្យផ្ទៃក្នុង ក្នុងករណីមានការរំលោភបំពានណាមួយ ឬកំហុសវិជ្ជាជីវៈផ្សេងទៀតដែលបម្រុង ឬកើតមានឡើង។

How to Apply

Kindly use the following link to apply for this job:
JOB BY
BongThom.com Jobs
256-A Wat Prawchum Sakor Road, Village 1, Sangkat, Phnom Penh 12110, Phnom Penh
  +855 17 333 885

View all 197 Jobs

Related Jobs


See all jobs