Announced
07/01/20252 days ago
Job Status
Employee
Job Type
Full Time
Expiration Date
31/01/2025 22 days left
Job Location
Job Title
បុគ្គលិករដ្ឋបាលជាន់ខ្ពស់Work At
Camma Microfinance Limited
Job Presentation
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ យើងខ្ញុំកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងដូចខាងក្រោម៖
ឋានានុក្រម៖ កម្រិត ៤A
ផ្នែក/នាយកដ្ឋាន៖ ធនធានមនុស្ស និងរដ្ឋបាល
កន្លែងធ្វើការ៖ ការិយាល័យកណ្តាល
រាយការណ៍ជូន៖ ប្រធានផ្នែករដ្ឋបាល
គោលបំណងនៃមុខតំណែង
ទទួលខុសត្រូវមួយផ្នែកនៃផ្នែករដ្ឋបាល ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌគ្រប់ការិយាល័យ-សាខាទាំងអស់របស់គ្រឹះស្ថានខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដោយអនុវត្តតាមគោលការណ៍ នីតិវិធីស្តង់ដារប្រតិបតិ្តការនិងសេចក្តីណែនាំទាំងឡាយណាដែលទាក់ទងនឹងការងារក្នុងរង្វង់តួនាទីឱ្យមានប្រសិទ្ធភាពខ្ពស់ ។
Duties
- លទ្ធផលដែលរំពឹង
- អាចគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌទាំងអស់របស់គ្រឹះស្ថានខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីតឱ្យមានប្រសិទ្ធភាព។
- ភារកិច្ច និងការទទួលខុសត្រូវ
- យុទ្ធសាស្ត្រ / ផែនការ / គោលការណ៍ / ទស្សនវិស័យ / ការដឹកនាំ
- រៀបចំ និងធ្វើបច្ចុប្បន្នភាពគោលការណ៍ និងនីតិវិធីក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌរបស់គ្រឹះស្ថានប្រចាំឆ្នាំនីមួយៗ។
- ចូលរួមក្នុងការក្នុងការធ្វើផែនការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌរបស់គ្រឹះស្ថានប្រចាំឆ្នាំនីមួយ
- ចូលរួមសហការជាមួយផ្នែកពាក់ព័ន្ធទៅលើការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌ។
- ទំនួលខុសត្រូវស្នូល (ការគ្រប់គ្រងការអនុវត្តការងារ)
- ការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌ (Fixed and Inventory Management)
- ត្រួតពិនិត្យលើទ្រព្យសកម្ម បរិវេណ និងសន្តិសុខរបស់គ្រឹះស្ថាន
- រៀបចំតារាងទ្រព្យ និងបង្កើតឧបករណ៍ត្រួតពិនិត្យទ្រព្យសកម្ម
- សហការជាមួយនឹងគណនេយ្យកររាល់ការធ្វើបច្ចុប្បន្នភាព និងចុះរាប់ទ្រព្យសកម្ម ២ដង ក្នុង១ឆ្នាំ ដើម្បីធានារាល់ការបិទលេខកូដលើទ្រព្យសកម្មត្រឹមត្រូវ ធ្វើសំណើសុំរាល់ការបោះបង់ចោល/ជម្រះចោល ប្រសិនបើចាំបាច់ និងធ្វើបច្ចុប្បន្នភាពលើស្ថានភាពរបស់ទ្រព្យសកម្ម ផ្លាស់ប្តូអ្នកប្រើប្រាស់ និងផ្លាស់ប្តូរសាខា។ល។
- ធានាថាប្រព័ន្ធគ្រប់គ្រងទ្រព្យសកម្ម សារពើភ័ណ្ឌ និងបរិក្ខារគឺត្រូវបានបង្កើតឡើងដោយការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់
- សម្របសម្រួលដល់ដំណើរការលទ្ធកម្មដូចជាការបញ្ជាទិញនូវសម្ភារៈ បរិក្ខារ និងឧបករណ៍ សម្ភារៈផ្សព្វផ្សាយ/បរិក្ខារកុំព្យូទ័រ ការតុបតែងផ្សេងៗឱ្យអនុលោមតាមគោលការណ៍ និងនីតិវិធីស្តង់ដារប្រតិបតិ្តការ ឬការណែនាំ និងបទបញ្ជាផ្សេងៗ
- បិទលេខកូដបញ្ជីសារពើភ័ណ្ឌលើទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងអស់ដែលបានទិញ
- កត់ត្រារាល់សន្និធិទាំងក្នុងប្រព័ន្ធ ទ្រព្យបោះបង់ចោល និងធ្វើរបាយការណ៍ទៅប្រធានផ្ទាល់
- ត្រួតពិនិត្យចំនួន រាល់ទំនិញ-បរិក្ខារដែលទទួលបានធានាថាគុណភាពល្អ តម្លៃសមរម្យ
- ត្រួតពិនិត្យលើការស្នើសុំប្រើប្រាស់ទូរស័ព្ទដៃ ការបញ្ជាទិញទូរស័ព្ទ ការស្នើស៊ីមកាត និងធ្វើសំណើទៅកាន់ក្រុមហ៊ុនក្នុងការបើកស៊ីមកាតថ្មី និងបែងកាត់ចំណាយសម្រាប់សាខានីមួយៗ
- ត្រួតពិនិត្យរាល់ការស្នើសុំសម្ភារៈប្រើប្រាស់ ដែលមិនសមហេតុផល
- គ្រប់គ្រងបញ្ជីសារពើពន្ធ និងស្តុកចេញ-ចូលលើគ្រឿងបរិក្ខារ/ឧបករណ៍ការិយាល័យការស្នើសុំសន្និធិសម្រាប់ ប្រើប្រាស់ និងត្រួតពិនិត្យការប្រគល់សម្ភារៈត្រឡប់មកវិញរបស់បុគ្គលិកដែលត្រូវលាឈប់
- រៀបចំទីតាំងស្តុកទុកសម្ភារៈឱ្យបានសមរម្យ និងសុវត្ថិភាព
- ការគ្រប់គ្រងទោចក្រយានយន្ត និងរថយន្ត
- ត្រួតពិនិត្យមើលយានយន្ត និងម៉ូតូរបស់គ្រឹះស្ថាន
- គ្រប់គ្រង និងត្រួតពិនិត្យរាល់កំណត់ត្រាប្រើប្រាស់រថយន្តរបស់គ្រឹះស្ថាន
- ធានាថា យានយន្ត និងម៉ូតូដំណើរការល្អ សុវត្ថិភាព និងស្អាតជានិច្ច
- កិច្ចការផ្សេងៗ
- ជួយពិនិត្យ និងចូលរួមធ្វើបច្ចុប្បន្នភាពលើគោលការណ៍ និងនីតិវិធីស្តង់ដារប្រតិបតិ្តការឱ្យទាន់ពេលវេលា នៅពេលមានការផ្តាស់ប្តូរណាមួយ
- ធានាថាគ្រឹះស្ថានបច្ចុប្បន្ន មានគោលការណ៍ និងនីតិវិធីស្តង់ដារប្រតិបតិ្តការលើការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌត្រឹមត្រូវ ហើយត្រូវបានអនុវត្ត និងអនុលោមតាមច្បាប់ ។
- រៀបចំបង្កើតនូវគោលការណ៍ផ្សេងៗដែលត្រូវតាមស្ថានភាពជាក់ស្តែង ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ
- រៀបចំសេចក្តីជូនដំណឹងអំពីថ្ងៃឈប់សម្រាក ឱ្យបានយ៉ាងតិច ២ថ្ងៃមុន នៃថ្ងៃឈប់សម្រាក
- បង្កើតវប្បធម៌នៃការរីកចម្រើន លទ្ធផលការងារល្អ និងទំនាក់ទំនងបុគ្គលិកប្រកបដោយវិជ្ជមាន
- ទទួលខុសត្រូវលើប្រតិបតិ្តការ ចំណាយកាតទូរស័ព្ទបុគ្គលិកប្រចាំខែ និងបែងចែកកាត់ចំណាយទូរស័ព្ទ សម្រាប់សាខានីមួយៗ
- រៀបចំ គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាព បញ្ជីលេខទូរស័ព្ទបុគ្គលិកតាមនាយកដ្ឋាន ការិយាល័យ-សាខា ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព
- ត្រូវបង្កើត និងថែរក្សាទំនាក់ទំនងល្អជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ ឬ អាជ្ញាធរដែនដីមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ និងអង្គការម្ចាស់ជំនួយផ្សេងៗ
- រៀបចំ និងសម្របសម្រួលក្នុងការបោះពុម្ភ និងខិតប័ណ្ណផ្សព្វផ្សាយផ្សេងៗឲ្យទាន់ពេលវេលា និងត្រឹមត្រូវ
- រៀបចំរបាយការណ៍ប្រចាំសប្តាហ៍ និងប្រចាំខែ ជូនទៅប្រធានផ្នែក ឬនាយក នាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស (ទ្រព្យសកម្ម និងសម្ភារដែលមាន និងសម្ភារដែលខូចខាត/បោះបង់ចោល)។
- ធ្វើរបាយការណ៍ទ្រព្យសកម្ម និងសន្និធិប្រចាំខែឱ្យបានត្រឹមត្រូវ
- ចូលរួមការប្រជុំ និងវគ្គបណ្តុះបណ្តាលផ្សេងៗ តាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង
- បំពេញការងារផ្សេងទៀតដែលចាត់តាំងរបស់ថ្នាក់ដឹកនាំ។
- ការអភិវឌ្ឍន៍ក្រុមការងារ
- ចូលរួមក្នុងវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលាផ្សេងៗ ដើម្បីបង្កើនចំណេះដឹងបន្ថែម និងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យវិវឌ្ឍន៍ទាន់និន្នាការសង្គមជានិច្ច
- ចូលរួមយ៉ាងសកម្មក្នុងការធ្វើឱ្យប្រសើរឡើងថែមទៀតនូវសមត្ថភាព (ចំណេះដឹង ជំនាញ និងអាកប្បកិរិយា) សមស្របតាមការវិវឌ្ឍន៍ថ្មីៗរបស់ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ។
Requirements
- ជំនាញ/គុណវុឌ្ឍិ
- កម្រិតវប្បធម៌ / បទពិសោធន៍
- មានបរិញ្ញាបត្រផែ្នករដ្ឋបាលឬផែ្នកគ្រប់គ្រង និងសញ្ញាបត្រដែលមានតម្លៃស្មើ
- មានបទពិសោធន៍ការងារកិច្ចការរដ្ឋបាលយ៉ាងហោចណាស់ ១ឆ្នាំ។
- ជំនាញរឹង
- ចេះនិយាយ និងសរសេរទាំងភាសាខ្មែរ និងអង់គ្លេសបានយ៉ាងល្អ
- យល់ដឹងច្បាស់លាស់អំពីច្បាប់ការងារ និងគោលការណ៍នីតិវិធីវិន័យនៃព្រះរាជាណាចក្រកម្ពុជា
- ជំនាញផ្នែកកុំព្យូទ័រ (Microsoft Office) Internet, Email និងSocial Media
- មានចំណេះដឹងខ្ពស់ទាក់ទងនឹងការរៀបចំឯកសារ និងការគ្រប់គ្រងទ្រព្យសកម្ម និងសារពើភ័ណ្ឌ
- សមត្ថភាពប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យទ្រព្យសកម្ម និងសារពើភ័ណ្ឌ។
- ជំនាញទន់ (ជំនាញអាចផ្ទេរបាន)
- មានការជំរុញលើកទឹកចិត្តក្នុងការបំពេញការងារដើម្បីទទួលបានលទ្ធផលល្អ
- សមត្ថភាពក្នុងការរៀបចំ គ្រប់គ្រងពេលវេលាបានយ៉ាងមានប្រសិទ្ធភាព
- មានជំនាញក្នុងការទំនាក់ទំនងល្អជាមួយថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ និងអ្នកពាក់ព័ន្ធផ្សេងៗ
- សមត្ថភាពក្នុងការរៀបចំ គ្រប់គ្រងពេលវេលា និងអាចធ្វើការជាក្រុមបានល្អ។
- ការប្តេជ្ញាចិត្ត
- ចេះបត់បែន ប្រកួតប្រជែងការងារ ស្មោះត្រង់ យកចិត្តទុកដាក់ ប្រឹងប្រែង និងចេះទទួលខុសត្រូវខ្ពស់
- ការប្តេជ្ញាចិត្តចំពោះចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃស្នូលរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ
- តស៊ូ អំណត់ អត់ធ្មត់ និងការងារ អាចធ្វើការងារបានទោះបីស្ថិតនៅក្រោមសម្ពាធការងារផ្សេងៗ
- គោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ជានិច្ច
- មានឆន្ទះក្នុងការធ្វើដំណើរក្នុងក្រុង និងបណ្តាខេត្ត។
- ក្រមសីលធម៌វិជ្ជាជីវៈការងារ
- អ្នកកាន់តំណែងត្រូវតែអនុវត្តន៍ឲ្យខ្ជាប់ខ្ជួន តាមគោលការណ៍និងនីតិវិធីគ្រប់គ្រងធនធានមនុស្ស ដើម្បីឲ្យស្របទៅនឹងវិជ្ជាជីវៈដែលបានកំណត់ដោយក្រុមហ៊ុន។ត្រូវចាត់វិធានការដើម្បីបញ្ឈប់ និងរាយការណ៍ជាបន្ទាន់ទៅប្រធានផ្នែកផ្ទាល់,អ្នកគ្រប់គ្រងជាន់ខ្ពស់ និងផ្នែកត្រួតពិនិត្យផ្ទៃក្នុង ក្នុងករណីមានការរំលោភបំពានណាមួយ ឬកំហុសវិជ្ជាជីវៈផ្សេងទៀតដែលបម្រុង ឬកើតមានឡើង។
JOB BY
BongThom.com Jobs
256-A Wat Prawchum Sakor Road, Village 1, Sangkat, Phnom Penh 12110, Phnom Penh
View all 197 Jobs
+855 17 333 885
View all 197 Jobs