Job offer: ជំនួយការគម្រោង (2 Positions)


Announced
20/12/20243 days ago
Job Status
Employee
Job Type
Full Time
Expiration Date
31/12/2024 8 days left
Job Category
Salary
250-300 USD (USD)
Job Title
ជំនួយការគម្រោង (2 Positions)
Work At
Nak Akphivath Sahakum
St Tunle om, Boeng Kok Sangkat, Kampong Cham Municipality, Kampong Cham Province, Cambodia
Job Presentation

អ្នក​អភិវឌ្ឍន៍​សហគមន៍​ NAS គឺជា​អង្គការ​ក្នុងស្រុក​ មិនមែន​រដ្ឋាភិបាល​មិន​ស្វែងរក​ប្រាក់ចំណេញ​ និង​មិន​បំរើ​សកម្មភាព​របស់​គណៈបក្ស​នយោបាយ​ណាមួយ​ឡើយ​។ អង្គការ​ NAS បាន​បង្កើត​ឡើង​ នៅ​ថៃ្ងទី​០១ ខែ​ឧសភា​ ឆ្នាំ​១៩៩៧ បាន​ចុះបញ្ជី​ ជាមួយ​ក្រសួងមហាផ្ទៃ​ នៃ​ព្រះរាជាណាចក្រកម្ពុជា​ នាថៃ្ងទី​០២ ខែកញ្ញា​ ឆ្នាំ​១៩៩៩ ជាស​មា​គម​ និង​បាន​ចុះបញ្ជី​នាថៃ្ងទី​១២ ខែ​តុលា​ ឆ្នាំ​២០១០ ជា​អង្គការ​វិញ​។ គោលដៅ​របស់​អង្គការ​ NAS គឺ​ការ​លើក​កម្ពស់​គុណភាព​នៃ​ជីវភាពរស់នៅ​សម្រាប់​ប្រជាជន​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ ជាពិសេស​ស្ត្រី​ និង​កុមារ​ តាមរយៈ​ជម្រើស​ជីវភាព​ប្រកបដោយ​ប្រសិទ្ធ​ភាព​ និង​និរន្តរភាព​ វិធី​សាស្រ្តផ្អែកលើ​សិទ្ធិមនុស្ស​ចំពោះ​កម្មវិធី​ និង​ការ​លើក​កម្ពស់​ការយល់​ដឹង​អំពី​ការប្រែប្រួល​អាកាសធាតុ​ និង​ការ​បន្ស៊ាំ​។ NAS កំពុង​ស្វែងរក​ បេក្ខជន​/បេ​ក្ខនារី​ ដែល​មាន​បទពិសោធន៍​សម្រាប់​មុខតំណែង​ក្នុង​គម្រោង​៖ លើក​កម្ពស់​តម្លា​ភាព​ និង​គណនេយ្យ​ភាព​នៃ​ការ​គ្រប់គ្រង​ថវិកា​នៅ​ថ្នាក់ក្រោម​ជាតិ​៖

មុខតំណែង​នេះ​សម្រាប់​៖

  • ជំនួយ​ការ​គម្រោង​ ០១ រូប​៖ ស្រុក​កៀនស្វាយ​ ៦ ឃុំ​ (ឃុំ​គគីរ​ធំ​, គគីរ​, បន្ទាយ​ដែក​, សំរោង​ធំ​, ដីឥដ្ឋ​, និង​ឃុំ​ភូមិ​ធំ​)
  • ជំនួយ​ការ​គម្រោង​ ០១ រូប​៖ ស្រុក​កោះ​ធំ​ ៣ ឃុំ​ (លើក​ដែក​,ពោធិ៍​បាន​, និង​ឃុំ​ព្រែក​ថ្មី​) ក្រុង​សំពៅ​ពូន​ ៣ សង្កាត់​ (សង្កាត់​សំពៅ​ពូន​,ជ្រោយ​តាកែវ​ និង​សង្កាត់​ឈើ​ខ្មៅ​)

របាយការណ៍​៖ អ្នក​សម្របសម្រួល​គម្រោង​

Duties

  • សង្ខេបនៃសកម្មភាពសំខាន់ៗ៖ របស់ជំនួការគម្រោង នឹងធ្វើការ 100% ជាមួយគម្រោង និងគ្រប់គ្រងសកម្មភាពខាងក្រោមដូចជា៖
  • គាំទ្ររដ្ឋបាលឃុំ/សង្កាត់​​ក្នុងការធ្វើសកម្មភាពអប់រំផ្សព្វផ្សាយដល់សហគមន៍លើដំណើរការការកសាងថវិកា នៅមូលដ្ឋាន។
  • គាំទ្រអង្គការមូលដ្ឋាន និងអ្នកដឹកនាំយុវជន ដើម្បីធ្វើការលើកកម្ពស់ការយល់ដឹងអំពីផែនការថវិកានៅមូលដ្ឋាន និងការត្រួតពិនិត្យ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។
  • គាំទ្ររដ្ឋបាលឃុំ/សង្កាត់​​ក្នុងរៀបចំពិពណ៌ថវិការបស់ឃុំសង្កាត់ និងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ។
  • គាំទ្ររដ្ឋបាលឃុំ/សង្កាត់ ដើម្បីរៀបចំ និងធ្វើការពិភាក្សាតុមូលប្រចាំត្រីមាសជាមួយអ្នកពាក់ព័ន្ធសំខាន់ៗក្នុងសហគមន៍ ដើម្បីធានាឱ្យមានការចូលរួមជាបន្តបន្ទាប់របស់ពួកគេក្នុងការសន្ទនានេះ។
  • ធ្វើផែនការសកម្មភាពប្រចាំសប្តាហ៍ ខែ ត្រីមាស និងប្រចាំឆ្នាំ
  • ធ្វើរបាយការណ៍ប្រចាំ ខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ
  • សម្របសម្រួល និងទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ
  • ចូលរួមកិច្ចប្រជុំ និងកម្មវិធីផ្សេងៗដែលថ្នាក់គ្រប់គ្រងប្រគល់ជូន
  • ចង់ក្រងករណីសិក្សា និងមេរៀនបទពិសោធន៍ល្អ។

How to Apply

Kindly use the following link to apply for this job:
JOB BY
BongThom.com Jobs
256-A Wat Prawchum Sakor Road, Village 1, Sangkat, Phnom Penh 12110, Phnom Penh
  +855 17 333 885

View all 219 Jobs

Related Jobs


See all jobs