Job offer: អ្នកសម្របសម្រួលខេត្ត


Announced
01/11/202423 days ago
Job Status
Employee
Job Type
Full Time
Expiration Date
25/11/2024 1 days left
Salary
480-500 USD (USD)
Job Title
អ្នកសម្របសម្រួលខេត្ត
Work At
Cambodian Human Rights and Development Association
Job Presentation

សមាគម​ការពារ​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (អា​ដហុក) គឺជា​អង្គការ​ មិនមែន​រដ្ឋាភិបាល​ឯករាជ្យ​-អព្យាក្រឹត​ ដែល​មិន​រក​ផល​ចំណេញ​ និង​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​ នយោបាយ​របស់​គណបក្ស​នយោបាយ​ណាមួយ​ ហើយ​ធ្វើការងារ​ដើម្បី​សង្គម​មួយ​ដែល​គោរព​សិទ្ធិមនុស្ស​ និង​ច្បាប់​ តាមរយៈ​ការ​បង្កើន​ចំណេះ​ដឹង​ផ្នែក​សិទ្ធិមនុស្ស​ និង​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាងណា​ឲ្យ​គាត់​យល់​អំពី​សិទ្ធិមនុស្ស​ និង​ចេះ​ការពារ​សិទ្ធិ​ដោយខ្លួនឯង​។ សមាគម​អា​ដហុក ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ​ ១៩៩១ ដែល​មានការិយា​ល័យក​ណ្តាល​នៅ​ទីស្នាក់ការ​ភ្នំពេញ​ និង​ការិយាល័យ​ខេត្ត​-រាជធានី​ ចំនួន​២១។

យោង​តាម​តម្រូវ​ការ​ជាចាំបាច់​របស់​ សមាគម​ នៅ​ក្នុង​ពេល​បច្ចុប្បន្ននេះ​ សមាគម​អា​ដហុក សូម​ជូនដំណឹង​ដល់​សាធារណៈ​ជន​ទាំងអស់​ឲ្យបាន​ជ្រាប​ថា​ សមាគម​ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ចំនួន​មួយ​រូប​ប្រចាំ​ ខេត្ត​ព្រះ​សីហ​នុ​ ដែល​មានតួនាទី​ជា​ អ្នក​សម្របសម្រួល​ខេត្ត​ ដើម្បី​ទទួល​ភារកិច្ច​ និង​ការទទួលខុសត្រូវ​ដូច​ខាងក្រោម​៖

ប្រាក់ខែ​ និង​ល័ក្ខខ័ណ្ឌ​

សមាគម​អា​ដហុក នឹង​អាច​ផ្តល់ប្រាក់ខែ​សរុប​ចំនួន​ចន្លោះ​ពី​ ៤៨០-៥០០ ដុល្លារ​ (មាន​បូក​ អត្ថប្រយោជន៍​ និង​ប្រាក់​ឧបត្ថម្ភ​មន្ថែម​)។ យើង​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​បំពេញ​តួនាទី​នេះ​ យ៉ាងតិច​ចាប់ពី​មួយ​ឆ្នាំ​ឡើង​ទៅ​។

Duties

  • ការងារអង្កេត តាមដាន និងអន្តរាគមន៍ករណីរំលោភសិទ្ធិមនុស្ស សិទ្ធិស្រ្តី សិទ្ធិកុមារ និងការ​ជួញដូរមនុស្ស
  • ប្រឹក្សាយោបល់ផ្លូវច្បាប់ និងជួយសរសេរពាក្យបណ្តឹងជូនជនរងគ្រោះក្នុងករណីចាំបាច់។
  • ចុះអង្កេត តាមដាន និងអន្តរាគមន៍ករណីរំលោភសិទ្ធិមនុស្ស សិទ្ធិស្រ្តី សិទ្ធិកុមារ និងការ​
  • ជួញ​ដូរមនុស្ស។
  • សរសេរលិខិតអន្តរាគមន៍ផ្សេងៗទៅកាន់អាជ្ញាធមានសមត្ថកិច្ច។
  • ឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានប្រចាំខេត្ត។
  • ការងារពង្រឹងសហគមន៍
  • ជួបទំនាក់ទំនងការងារ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន។
  • បើកវគ្គផ្សព្វផ្សាយ វគ្គបណ្តុះបណ្តាល រៀបចំសិក្ខាសាលា និងកិច្ចប្រជុំបណ្តាញថ្នាក់តំបន់។
  • ត្រូតពិនិត្យ និង ជួយសម្របសម្រួលកិច្ចការងាររបស់សហគមន៍។
  • ការងារជាអ្នកសម្របសម្រួលខេត្ត
  • ជួយសម្របសម្រួលការងារបុគ្គលិកស្នាក់ការកណ្តាល (ចុះជួបវាយតម្លៃ ស្ថានភាពជន​រងគ្រោះ និងគ្រួសារ, តាមដាន ស្ថានភាព ជនរងគ្រោះ, ទំនាក់ទំនង ស្វែងរកជំនួយ​ពី​អង្គការ​​ដៃគូ)។
  • ធ្វើរបាយការណ៍សរុបលទ្ធផលការងារប្រចាំខែ មកស្នាក់ការកណ្តាលនៅភ្នំពេញ។
  • ទំនាក់ទំនង និងចូលរួមកម្មវិធីផ្សេងៗជាមួយអាជ្ញាធរ និង អង្គការដៃគូ។
  • គ្រប់គ្រង ថែរក្សា សំភារៈផ្សេងៗរបស់សមាគម និង រៀបចំសោភ័ណ្ឌភាពការិល័យ។
  • ក្នុងករណីចាំបាច់ ប្រធានកម្មផ្នែក អាចផ្តល់តួនាទី/ ភារកិច្ចលើសពីការចែងខាងលើ។

Requirements

  • អាយុចាប់ពី ២៥ឆ្នាំឡើង
  • មានកំរិតវប្បធម៌ថ្នាក់បរិញ្ញាប័ត្រច្បាប់
  • ធ្លាប់មានបទពិសោធន៍ធ្វើការងារជាមួយអង្គការសិទ្ធិមនុស្សជាតិ-អន្តរជាតិ ២ឆ្នាំ ឡើងទៅ
  • មានចំណេះដឹងផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ មានសេចក្តីក្លាហាន និងមានឆន្ទ:​លះបង់​ខ្ពស់
  • មានអត្តចរិក និងសីលធម៌ល្អ
  • ស្ទាត់ជំនាញក្នុងការសរសេររបាយការណ៍
  • បេក្ខជនត្រូវចេះភាសារខ្មែរស្ទាត់ជំនាញ (ទាំងសរសេរ និងអាន) និងមានចំណេះដឹង​មូលដ្ឋាន​​ភាសា​​អង់គ្លេស
  • មានចំណេះដឹងកុំព្យូទ័រជាមូលដ្ឋាន (Word, Excel, PowerPoint, E-mail)។

How to Apply

Kindly use the following link to apply for this job:
JOB BY
BongThom.com Jobs
256-A Wat Prawchum Sakor Road, Village 1, Sangkat, Phnom Penh 12110, Phnom Penh
  +855 17 333 885

View all 192 Jobs

Related Jobs


See all jobs