Job offer: មន្រ្តីមូលដ្ឋាន (2 Positions)


Announced
19/10/20244 days ago
Job Status
Employee
Job Type
Full Time
Expiration Date
16/11/2024 24 days left
Job Category
Job Title
មន្រ្តីមូលដ្ឋាន (2 Positions)
Work At
WOMEN PEACE MAKERS
Job Presentation

Women Peace Makers (WPM) is Cambodia’s leading organization working on issues of gender and peacebuilding. Founded in 2003, WPM envisions a peaceful and gender-just society where everyone, regardless of identity and ability, can reach their full potential and live free from violence. Today’s WPM is the culmination of almost two decades of action and learning in the field with a longstanding and well-recognized history of intervening in violent situations for women in Cambodia and has developed a strong base of programming to raise awareness, empower women, and advocate for change in the community and conflict settings. WPM is grounded in its approach, and community voices inform its continued learning and strategic directions. Currently, WPM works at the local level with grassroots communities, at the national level with civil society and key stakeholders, and at the regional level with other NGOs, universities, and gender and peacebuilding networks in neighboring countries.

WPM is currently implementing a project entitled “ Girls in Stronger Action! Empowering Girls and Young Women to Learn, Share, Create and Lead for Gender Equality in Cambodia” program in Rattanakiri and Stung Treng provinces. The project goal is for adolescent girls in Stung Treng and Rattanakiri provinces to be empowered as strong agents of change to overcome gender-specific barriers, which aims to (1) empower youth, especially adolescent girls have increased knowledge and sufficiently strong agency to take collective actions for promoting gender equality; (2) to see families/caregivers and communities support and encourage AGYW actively participate in political processes and decision-making beyond their households; (3) to engage girls and boys publicly advocate/influence their issues as citizen journalists and (4) to engage girls-led network organize dialogues to promote gender transformative action. With this project, WPM is currently seeking potential candidates for the following positions:

ទិដ្ឋភាព​ទូទៅ​នៃ​មុខតំណែង​៖

ពួកយើង​កំពុង​ស្វែងរក​មន្ត្រី​មូលដ្ឋាន​ចំនួន​ ២ រូប​ ដែល​នឹង​មាន​មូលដ្ឋាន​ ក្នុង​ខេត្ត​រតនគិរី​ (ស្រុក​តា​វែង​) និង​ខេត្ត​ស្ទឹង​ត្រែង​ (ស្រុក​បូរី​អូស្វាយ​សែន​ជ័យ​)។ មន្រ្តីមូលដ្ឋាន​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​សម្របសម្រួល​គម្រោង​ ប្រធាន​គ្រប់គ្រង​គម្រោង​ និង​ប្រធាន​គ្រប់គ្រង​កម្មវិធី​យេ​នឌ័រ ដើម្បី​ផ្តល់លទ្ធផល​ប្រកបដោយ​ប្រសិទ្ធ​ភាព​ និង​ប្រសិទ្ធិ​ផល​ ក៏ដូចជា​ ការ​គាំទ្រ​ដល់ការអនុវត្ត​សកម្មភាព​ប្រកបដោយជោគជ័យ​នៅ​ក្នុង​សហគមន៍​គោលដៅ​។

Duties

  • គាំទ្រក្រុមការងារគម្រោងឱ្យសម្រេចផែនការសកម្មភាពប្រចាំខែ និងស្របតាមគោលបំណងយុទ្ធសាស្រ្ត ក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ និងស្របតាមថវិកាដែលបានអនុម័តឱ្យប្រើប្រាស់។
  • រៀបចំ ចងក្រង និងបើកវគ្គបណ្តុះបណ្តាលទៅដល់ក្រុមគោលដៅ ក៏ដូចជាបង្វឹកទៅដល់សមាជិកសហគមន៍ អាជ្ញាធរពាក់ព័ន្ធ តាមរយៈ យុទ្ធសាស្ត្រ និងផែនការច្បាស់លាស់ នៃការបណ្តុះបណ្តាលប្រចាំខែ
  • បង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធសំខាន់ៗទាំងអស់នៅក្នុងសហគមន៍ ហើយចងក្រង និងចូលរួមយ៉ាងសកម្មជាមួយនឹងយុវជន មាតាបិតា/អាណាព្យាបាល អាជ្ញាធរមូលដ្ឋាន សហគមន៍ តាមរយៈការចុះជួបញឹកញាប់ កិច្ចប្រជុំប្រចាំខែ និងត្រីមាសជាមួយយុវជន និងអាជ្ញាធរមូលដ្ឋាន និងសកម្មភាពចូលរួមសហគមន៍ពាក់ព័ន្ធផ្សេងទៀត (ដូចជាយុទ្ធនាការ ព្រឹត្តិការណ៍សហគមន៍។ល។)
  • ជួយសម្របសម្រួលនិងគាំទ្រការកសាងសមត្ថភាពរបស់សមាជិកក្លឹបកុមារថ្មី និងដែលមានស្រាប់ក្នុងគម្រោង
  • សម្របសម្រួលការប្រជុំក្រុម ឬសមាជិកក្លឹបយុវជនឱ្យបានទៀងទាត់ ដើម្បីចែករំលែកព័ត៌មាន និងមេរៀនដែលបានរៀនហើយ
  • ធ្វើការជាមួយក្រុមគោលដៅ ជាលក្ខណៈបុគ្គល និងជាក្រុម ដើម្បីផ្តល់ការគាំទ្រ និងសម្របសម្រួល
  • ធ្វើរបាយការណ៍រាល់សកម្មភាព និងរបាយការណ៍ពាក់ព័ន្ធនៃការអនុវត្តគម្រោង ព្រមទាំងផ្តល់ការគាំទ្រក្នុងសកម្មភាពត្រួតពិនិត្យ វាយតម្លៃ និងរៀនសូត្ររបស់គម្រោង(MEL system)។
  • សរសេរសាច់រឿងផ្លាស់ប្រែ ឬ ករណីសិក្សា ដែលឆ្លើយតបទៅនឹងលទ្ធផលរំពឹងទុក របស់គម្រោង
  • ធានាថាការវិភាគយេនឌ័រ និងការការពារកុមារត្រូវបានបញ្ជ្រាបនៅក្នុងគំនិតផ្តួចផ្តើម ក្រុមរបស់ នដស (WPM) នៅក្នុងសហគមន៍ដែលបានកំណត់របស់ពួកគេ។
  • អនុវត្តការងារផ្សេងទៀតតាមតម្រូវការរបស់គម្រោង និង ក្រុមការងាររបស់ នដស(WPM)

Requirements

  • មានការលើកទឹកចិត្ត និងប្តេជ្ញាចិត្តខ្ពស់ក្នុងសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី វ័យជំទង់/ស្ត្រីវ័យក្មេង និងយុវជន
  • មានបទពិសោធការងាយ៉ាងហោចណាស់ ១ឆ្នាំ នៃបទពិសោធន៍ការងារសហគមន៍ដែលពាក់ព័ន្ធជាមួយកុមារ លើកកម្ពស់សមភាពយេនឌ័រ ឬប្រធានបទពាក់ព័ន្ធផ្សេងទៀត។
  • មានបទពិសោធន៍យ៉ាងតិច 1 ឆ្នាំ ឬជំនាញសក្តានុពល ដើម្បីធ្វើការបណ្តុះបណ្តាលឯករាជ្យ ការបង្វឹក និងការសម្របសម្រួលដល់ក្រុមគោលដៅ (ក្មេងជំទង់ ឪពុកម្តាយ សហគមន៍ និងអាជ្ញាធរមូលដ្ឋាន)
  • មានជំនាញល្អក្នុងការទំនាក់ទំនង និងការសរសេរជាភាសាខ្មែរ (ការប្រាស្រ័យទាក់ទងជាភាសាអង់គ្លេសកម្រិតមូលដ្ឋានគឺកាន់តែប្រសើរ)
  • មានភាពរួសរាយរាក់ទាក់ មានអាកប្បកិរិយាល្អ និងជាមនុស្សរឹងមាំ និងជំនាញដោះស្រាយបញ្ហាក្នុងការធ្វើការជាមួយសហគមន៍គោលដៅ
  • មានការប្តេជ្ញាចិត្ត និងស្មារតីក្រុមខ្ពស់ក្នុងការបំពេញការងារ និងមានការសហការណ៍ល្អជាមួយក្រុម
  • គ្មានប្រវត្តិនៃការរំលោភបំពានលើកុមារ ឧក្រិដ្ឋកម្ម និងការបៀតបៀនផ្លូវភេទពីមុនមកទេ។

How to Apply

Kindly use the following link to apply for this job:
JOB BY
BongThom.com Jobs
256-A Wat Prawchum Sakor Road, Village 1, Sangkat, Phnom Penh 12110, Phnom Penh
  +855 17 333 885

View all 193 Jobs

Related Jobs


See all jobs