Job offer: គ្រូបាល់ទាត់


Announced
19/12/20244 days ago
Job Status
Employee
Job Type
Full Time
Expiration Date
09/01/2025 17 days left
Job Location
Job Title
គ្រូបាល់ទាត់
Work At
Indochina Starfish Foundation
Head #1310, St. 89BT, Chamreunphal Village, Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambo
Job Presentation

អង្គការ​មូលនិធិ​ផ្កាយ​សមុទ្រ​ឥណ្ឌូចិន​ (ISF) គឺជា​អង្គការ​សប្បុរស​ធម៌​ដែល​មាន​បទពិសោធន៍​១៨ឆ្នាំ​ ដោយ​ប្រើប្រាស់​កម្មវិធី​ការអប់រំ​ កម្មវិធី​សហគមន៍​ និង​កម្មវិធី​កីឡា​ជាយ​ន្តការ​ដើម្បី​ផ្លាស់​ប្តូរជីវិត​កុមារ​និង​ក្រុម​ គ្រួសារ​របស់​ពួកគេ​ឲ្យ​រួចផុត​ពី​ភាព​ក្រីក្រ​។គោលបំណង​របស់យើង​គឺ​ធ្វើការ​ផ្លាស់​ប្តូរជាមូលដ្ឋាន​ និង​យូរអង្វែង​នៅ​ក្នុង​ជីវិត​របស់​កុមារ​ក្រីក្រ​ និង​ជួប​ ការលំបាក​បំផុត​ និង​គ្រួសារ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេសកម្ពុជា​។

បច្ចុប្បន្ន​ អង្គការ​មូលនិធិ​ផ្កាយ​សមុទ្រ​ឥណ្ឌូចិន​ កំពុង​ស្វែងរក​បេក្ខជន​ ឬបេ​ក្ខនារី​ ដែល​មាន​សមត្ថភាព​ អាច​បំពេញ​តួនាទី​ជា​ គ្រូបា​ល់ទាត់​ ដែល​អាច​ចូល​បម្រើ​ការងារ​ពេញ​ម៉ោង​បាន​ ។

ចាប់​ផ្តើ​មកា​រងា​រ ៖ ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​

ប្រភេទ​កិច្ចសន្យា​ ៖ពេញ​ម៉ោង​ (ឆ្លងកាត់​ការសាកល្បង​ការងារ​រយៈពេល​បីខែ​)

ចក្ខុវិស័យ​របស់យើង​

  • ចង់​ឃើញ​សង្គម​មួយ​ដែល​គ្មាន​ភាព​ក្រីក្រ​ និង​វិសមភាព​។

បេសកកម្ម​របស់យើង​

  • ដើម្បី​បង្កើន​លទ្ធភាព​ឱ្យ​កុមារ​ក្រីក្រ​ទទួល​បានការ​អប់រំ​ ការថែទាំ​សុខភាព​ និង​ការ​លេង​កីឡា​ រួម​ទាំង​ធ្វើឲ្យ​ សហគមន៍​របស់​ពួកគេ​អាច​ចាកចេញ​ពី​ភាព​ក្រីក្រ​។

ម៉ោង​បំពេញ​ការងារ​

  • ម៉ោង​បំពេញ​ការងារ​នា​ពេល​បច្ចុប្បន្ននេះ​ ៧ម៉ោង​ក្នុង​១ថ្ងៃ​ (ម៉ោង​៨:០០ព្រឹក​ ដល់ម៉ោង​ ១២:០០រសៀល​ និង​ម៉ោង​ ២:០០រសៀល​ ដល់ម៉ោង​៥:០០ រសៀល​) ចាប់ពី​ថ្ងៃពុធ​ដល់​ថ្ងៃអាទិត្យ​

អត្ថប្រយោជន៍​ការងារ​

  • ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ ១៨ ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​ បូករួម​ទាំង​ថ្ងៃឈប់​សម្រាក​ផ្សេងទៀត​
  • ការធានា​រ៉ាប់រង​ពី​មូលនិធិ​សោធនិវត្ត​ន៍បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(បសស) និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ ឯកជន​
  • មូលនិធិ​សោធន​និវត្តន៍​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​
  • ប្រាក់​បំណាច់​អតីតភាព​ការងារ​តាមច្បាប់​ការងារ​របស់​ព្រះរាជាណាចក្រកម្ពុជា​

Duties

  • សម្របសម្រួលការហ្វឹកហាត់ក្រុមបាល់ទាត់ដែលបានចាត់ឲ្យ៥ក្រុម ២វគ្គក្នុងមួយសប្តាហ៍
  • រៀបចំទីលានហ្វឹកហាត់ និង មានផែនសម្រាប់បង្ហាត់
  • ជួយរៀបចំការប្រកួត League និង​ការប្រកួតប្រចាំឆ្នាំ ដែលរួមមានការចូលរួមប្រកួត League រៀងរាល់ សប្តាហ៍ និង ការប្រកួតផ្សេងៗ។
  • រក្សាបញ្ជីឈ្មោះក្រុមដែលខ្លួនទទួលខុសត្រូវ និងជួយក្នុងការប្រមូលទិន្នន័យផ្សេងៗ សម្រាប់ធ្វើរបាយ- ការណ៍ជាដើម
  • ចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗដូចជាវគ្គបណ្តុះបណ្តាលដែលរៀបចំដោយសហព័ន្ធបាល់ទាត់កម្ពុជារឺFIFA។
  • ចូលរួមការប្រជុំជាមួយបុគ្គលិកផ្សេងៗទៀតក្នុងករណីមានការស្នើសុំ
  • ធ្វើជាគំរូល្អដល់កុមារដែលយើងធ្វើការជាមួយ
  • ចូលរួមក្នុងកម្មវិធីឬព្រឹត្តិការណ៍សំខាន់ៗផ្សេងៗដូចជា League ការបោះជំរុំ ឬ កម្មវិធីប្រកួតនៅក្រៅ ប្រទេសជាដើម
  • ជួយកិច្ចការផ្សេងៗទៀតដែលមានការស្នើសុំពីប្រធាន

Requirements

  • មានបទពិសោធន៍ក្នុងការ​ផ្តល់ការហ្វឹកហាត់ផ្នែកបាល់ទាត់
  • មានជំនាញក្នុងការសំរបសំរួល ដោះស្រាយបញ្ហា និងលើកទឹកចិត្តកុមារក្នុងការហ្វឹកហាត់
  • រីករាយនឹងធ្វើការជាមួយកុមារ និង ដើម្បីកុមារ
  • ប្តេជ្ញាក្នុងការគោរព និងប្រតិបត្តិតាមគោលនយោបាយការពារសិទ្ឋិកុមារ 
  • ស្មោះត្រង់ និង ទុកចិត្តបាន
  • ធ្វើជាគំរូល្អដល់ក្មេងដែលយើងធ្វើការជាមួយ
  • មានសមត្ថភាព និង ឆន្ទៈធ្វើការជាផ្នែកមួយនៃក្រុមចម្រុះវប្បធម៌

How to Apply

Kindly use the following link to apply for this job:
JOB BY
BongThom.com Jobs
256-A Wat Prawchum Sakor Road, Village 1, Sangkat, Phnom Penh 12110, Phnom Penh
  +855 17 333 885

View all 219 Jobs

Related Jobs


See all jobs