Job offer: មន្ត្រីឥណទាន (18 Positions)


Announced
14/12/20249 days ago
Job Status
Employee
Job Type
Full Time
Expiration Date
11/01/2025 19 days left
Job Category
Job Location
Job Title
មន្ត្រីឥណទាន (18 Positions)
Work At
Vivath Golden Finance Plc.
Building 659, St. 371, Mol, Sangkat Dangkao, Khan Dangkao, Phnom Penh, Cambodia
Job Presentation

វិវឌ្ឍន៍​ ហ្គោល​ឌិន​ ហ្វា​យនែ​ន ម . ក គឺជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​ នៃ​កម្ពុជា​ ដើម្បី​ប្រតិបត្តិការ​ លើសេវាក​ម្មហិរញ្ញវត្ថុ​តាមរយៈ​ការ​ផ្តល់កម្ចី​ខ្នាត​តូច​-មធ្យម​ដល់​ប្រជាជន​នៅ​តាម​សហគមន៍​ ជនបទ​ និង​ ទីក្រុង​ ក្នុង​គោលបំណង​លើកស្ទួយ​ជីវភាព​ និង​ពង្រីក​មុខរបរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ ដើម្បី​ឆ្លើយតបនឹង​តម្រូវ​ការ​ និង​ការ​រីក​ចម្រើន​ របស់​ វិវឌ្ឍន៍​ គ្រឹះស្ថាន​ត្រូវការ​ជ្រើសរើស​បុគ្គលិក​បន្ទាន់​ក្នុង​មុខតំណែង​ដូច​ខាងក្រោម​៖

អត្ថប្រយោជន៍​បន្ថែម​

  • ប្រាក់​បៀវត្ស​ផ្តល់ជូន​តាម​ការចរចា​។
  • បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុង​១ឆ្នាំ​ ២ដង​។
  • ប្រាក់​បំណាច់​ឆ្នាំ​ (ប្រាក់ខែ​ទី​១៣)។
  • ប្រាក់​រង្វាន់​លើកទឹកចិត្ត​ប្រចាំខែ​។
  • ផ្តល់ជូន​ទូរស័ព្ទ​ និង​កាត​បញ្ចូល​ទឹកប្រាក់​ប្រចាំខែ​។
  • ប្រាក់​ឧបត្ថម្ភ​ផ្សេង​ៗ ដូចជា​៖ ចម្ងាយ​ផ្លូវ​ បេសកកម្ម​ ។ល។
  • មានឱកាស​ទទួល​បានការ​បណ្តុះ​បណ្តាល​ និង​ឡើង​តួនាទី​។
  • កម្មវិធី​ជប់លៀង​ ឬដំណើរ​កម្សាន្ត​ផ្សេង​ៗ។
  • មាន​ថ្លៃ​ជួល​ម៉ូតូ​ និង​ថ្លៃ​ប្រេងសាំង​សម្រាប់​បុគ្គលិក​ដែល​ដាក់​ម៉ូតូ​ជួល​ឱ្យ​គ្រឹះស្ថាន​ដើម្បី​ជិះ​បំពេញ​ការងារ​។
  • ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ និង​ឈប់​សម្រាក​ផ្សេង​ៗស្របតាម​ប្រកាស​ក្រសួងការងារ​។
  • មានការ​ផ្តល់កន្លែង​ស្នាក់​នៅ​។
  • មាន​ប្រាក់​ឧបត្ថម្ភ​បុណ្យចូលឆ្នាំ​ និង​ភ្ជុំបិណ្ឌ​។
  • មាន​ប័ណ្ណ​សមាជិក​ ប. ស. ស។

Duties

  • ចុះមូលដ្ឋានតាមសហគមន៍ ផ្សព្វផ្សាយ និងទាក់ទាញអតិថិជន។
  • ធ្វើការរៀបចំឯកសារឥណទានជូនអតិថិជន។
  • តាមដាន និងប្រមូលប្រាក់សងត្រលប់របស់អតិថិជន។
  • រៀបចំ និងសម្រេចឱ្យបានផែនការសកម្មភាពប្រចាំថ្ងៃ ខែ ឆ្នាំ។
  • វាយតម្លៃប្រាក់កម្ចីឥណទានដើម្បីធានាថាការផ្តល់កម្ចីគឺស្របទៅតាមតម្រូវការរបស់អតិថិជន និងសមត្ថភាពសងត្រលប់។
  • ធានានូវកំណើនផលបត្រឥណទានដែលខ្លួនទទួលខុសត្រូវ និងបណ្តុះវិន័យឥណទានដល់អតិថិជន។
  • ធ្វើការទម្លាក់ទុនជូនអតិថិជន ជម្រុញលើកទឹកចិត្តដល់អតិថិជនសម្រាប់ការសងត្រលប់ទាន់ពេលវេលា។
  • តាមដានស្ថានភាពបំណុលយឺតយ៉ាវប្រចាំថ្ងៃ និងចុះដោះស្រាយឱ្យទាន់ពេលវេលា។
  • ត្រូវបង់ប្រាក់អតិថិជនដែលផ្ញើរតាមភ្នាក់ងារវេលុយចូលគ្រឹះស្ថាននៅក្នុងថ្ងៃតែមួយ។
  • ថែរក្សាអតិថិជន និងកាត់បន្ថយការចាកចេញ។
  • ទំនាក់ទំនងល្អជាមួយអតិថិជន និងអាជ្ញាធរមូលដ្ឋាន។
  • ត្រូវអនុលោមទៅតាមគោលនយោបាយឥណទាន និងគោលនយោបាយផ្សេងៗទៀតរបស់គ្រឹះស្ថាន។

Requirements

  • ភេទ : ប្រុស
  • អាទិភាពចំពោះអ្នកដែលមានបទពិសោធន៍ការងារក្នុងវិស័យឥណទាន។
  • មានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម រួសរាយរាក់ទាក់។
  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬកំពុងសិក្សាមហាវិទ្យាល័យ។
  • មានចំណេះដឹងទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ។
  • មានបទពិសោធន៍ក្នុងការគ្រប់គ្រងប្រាក់កម្ចីជាមួយស្ថាប័នហិរញ្ញវត្ថុត្រូវបានផ្តល់អាទិភាព។
  • មានបទពិសោធន៍ផ្នែកលក់ ផ្សព្វផ្សាយ និងស្រាវជ្រាវទីផ្សារកាន់តែប្រសើរ។
  • អាចប្រើប្រាស់បាន Microsoft Word & Excel។

How to Apply

Kindly use the following link to apply for this job:
JOB BY
BongThom.com Jobs
256-A Wat Prawchum Sakor Road, Village 1, Sangkat, Phnom Penh 12110, Phnom Penh
  +855 17 333 885

View all 219 Jobs

Related Jobs


See all jobs