អង្គការមេត្រីអន្តរជាតិ (AIM) ត្រូវបានបង្កើតឡើងនៅលើទឹកដីប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៨៨ ជាអង្គការជំនួយមនុស្សធម៌ និង ដាំក្រុមជំនុំ។ ចាប់តាំងពីឆ្នាំ ២០០៥មក គ្រប់ព័ន្ធកិច្ចរបស់យើងបានផ្តោតលើការបញ្ចប់អំពើអាក្រក់នៃទាសភាពផ្លូវភេទកុមារ។ AIM ប្រើប្រាស់យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ការស្ដារជនរងគ្រោះ និងការបំផ្លាស់បំប្រែសហគមន៍ដើម្បីកម្ចាត់ការជួញដូរមនុស្ស។ AIM ត្រូវបានដឹកនាំដោយមានទស្សនៈច្បាស់លាស់ថា ព្រះបានចាក់ប្រេងតាំងពួកជំនុំតាមរយៈអំណាចនៃព្រះយេស៊ូវគ្រីស្ទឲ្យយកឈ្នះលើអំពើអាក្រក់។
យើងខ្ញុំកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងដូចខាងក្រោម៖
សាលាមេត្រីអន្តរជាតិកំពុងស្វែងរកបេក្ខជន ជាជនជាតិខ្មែរចំនួនមួយរូបដើម្បីបំពេញតួនាទីជាគ្រូបង្រៀនថ្នាក់បំប៉នពេញម៉ោង។
ការទំនាក់ទំនងជាគោល៖
រាយការណ៍ទៅ៖ ប្រធាន។
គោលបំណងនៃការងារ៖ ដើម្បីបង្រៀនបំប៉នសិស្សកម្រិតមធ្យមសិក្សាបឋមភូមិ និងប្រាកដថាសិស្សានុសិស្សមានសុវត្ថិភាព ពង្រឹងគុណភាពសិក្សា តាមដានការសិក្សា ជំរុញនិងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្ស ព្រមទាំងរក្សាទំនាក់ទំនង ដើម្បីសិស្សានុសិស្សគ្រប់រូបនៅជាប់ជាមួយនឹងព្រះតាមរយៈសាលា។
ល័ក្ខខ័ណ្ឌការងារ / អត្ថប្រយោជន៍៖
- ធ្វើការ៤២.៥ម៉ោងក្នុងមួយសប្តាហ៍។ ជាធម្មតាចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង ៧៖០០ ព្រឹកដល់ ៤៖៣០ ល្ងាច។
- ផ្តល់ជូនការធានារ៉ាប់រងសុខភាពតាមរយៈសេវា ប.ស.ស រួមជាមួយ និងគោលនយោបាយសុខភាពរបស់អង្គការ AIM សម្រាប់បុគ្គលិក និងសមាជិកគ្រួសារក្នុងបន្ទុក។
- ផ្តល់ជូនថ្ងៃឈប់សម្រាកដែលមានប្រាក់ឈ្នួល។
- ផ្តល់ជូននូវអាហារថ្ងៃត្រង់។
- សម្រាប់ប្រាក់ខែនៃមុខដំណែងនេះគឺផ្អែកទៅលើបទពិសោធន៍និងសមត្ថភាពរបស់បេក្ខជន។
Duties
- មានចិត្តចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ និងរៀនអំពីប្រធានបទនានា ដែលជួយអភិវឌ្ឍខ្លួនឯង ទាំងផ្នែកព្រលឹងវិញ្ញាណ និងវិជ្ជាជីវៈ ព្រមទាំងរៀនអំពីគោលនយោបាយ និងនិតិវិធីផ្សេងៗ។
- រៀបចំកិច្ចតែងការបង្រៀនដោយស្របតាមកម្មវិធីសិក្សា។
- បង្រៀនបំប៉នសិស្សបន្ថែមបន្ទាប់ពីសាលារដ្ឋដោយផ្អែកទៅលើមុខវិជ្ជាសិក្សាគោល(ភាសាខ្មែរ គណិតវិទ្យា។
- រូបវិទ្យា និងគីមីវិទ្យា)។
- បង្រៀនកម្រិតមធ្យមសិក្សាបឋមភូមិ។
- បង្កើត និងគ្រប់គ្រងបរិយាកាសដោយយកចិត្តទុកដាក់គាំទ្រ គោលបំណង និងជម្រុញទឹកចិត្តដល់សិស្សឱ្យខិតខំរៀន។
- កំណត់គោលដៅនៃការបង្រៀន និងលទ្ធផលសិក្សាច្បាស់លាស់របស់សិស្ស។
- តាមដានការសិក្សារបស់សិស្ស។
- ធ្វើការវាយតម្លៃការសិក្សារបស់សិស្សជាប្រចាំ(សប្ដាហ៍ ខែ)។
- រក្សាសណ្តាប់ធ្នាប់ និងវិន័យបានល្អ។
- ការពារសុខភាព និងសុវត្ថិភាពដល់សិស្សានុសិស្ស។
- រក្សាឱ្យបានទៀងទាត់នូវការត្រួតពិនិត្យវត្តមាន ការវាយតម្លៃ ការរក្សាកំណត់ត្រា និងរាយការណ៍អំពីការ។
- ពង្រឹងភាពរីកចម្រើនរបស់សិស្សានុសិស្ស។
- ចូលរួមក្នុងការចុះសួរសុខទុក្ខសិស្ស និងប្រាប់ពីលទ្ធផលសិក្សារបស់សិស្សដល់ក្រុមគ្រួសារសិស្ស។
- បង្ហាញ និងធ្វើជាគំរូដល់សិស្ស និងមនុស្សជុំវិញ។
- ស្វ័យសិក្សាដើម្បីពង្រឹងខ្លួនឱ្យពេញដោយគុណវុឌ្ឃិ។
- មានទំនាក់ទំនងល្អ ចេះសហការ និងធ្វើការងារជាក្រុម។
- បំពេញកាតព្វកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានផ្នែក និង/ឬនាយក។
Requirements
- ជំនឿ និងគុណតម្លៃសំខាន់ៗ៖ (ឧ. និយោជិករបស់យើងអនុវត្តស្របជាមួយនឹងជំនឿ និងមូលដ្ឋានគ្រឹះរបស់អង្គភាព ដោយរួមបញ្ចូលចំណុចខាងក្រោម)៖
- រក្សាបាននូវទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះយេស៊ូគ្រីស្ទ និងធ្វើជាទីបន្ទាល់ដែលស្ថិតស្ថេររបស់ទ្រង់។ ចូលរួមថ្វាយបង្គំ និងអធិស្ឋាននៅក្រុមជំនុំយ៉ាងទៀងទាត់។
- បង្ហាញ និងធ្វើជាគំរូនូវការបន្ទាបខ្លួន ភាពចាស់ទុំផ្នែកអារម្មណ៍ ការអត់ធ្មត់ ការស្រលាញ់ ការទទួលយក ការលើកទឹកចិត្ត និងការយល់ចិត្តដ៏ពិតប្រាកដ។
- ព្យាយាមឱ្យមានសាមគ្គីភាព ការផ្សះផ្សា និងការស្តារឡើងវិញក្នុងចំណោមបុគ្គលិក។
- មានចំណេះដឹង ឬមានឆន្ទៈក្នុងការរៀនអំពីការប៉ះទង្គិចផ្លូវចិត្ត ដែលរួមមាន ប៉ុន្តែមិនកំណត់ត្រឹមរោគសញ្ញា អាកប្បកិរិយាដែលជាប់ទាក់ទង ការព្យាបាល ការប៉ះទង្គិចផ្លូវចិត្តបន្ទាប់បន្សំ និងការការពារ។
- មានចិត្តចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ និងរៀនអំពីប្រធានបទនានា ដែលជួយអភិវឌ្ឍខ្លួនឯង ទាំងផ្នែកព្រលឹងវិញ្ញាណ និងវិជ្ជាជីវៈ ព្រមទាំងរៀនអំពីគោលនយោបាយ និងនិតិវិធីផ្សេងៗ។
- គោរពនូវ បេសកកម្ម ចក្ខុវិស័យ គុណតម្លៃនិង សេចក្តីថ្លែងពីគោលជំនឿរបស់អង្គការមេត្រីអន្តរជាតិ។
- រក្សាការសម្ងាត់។
- និយាយតំណាងឲ្យអង្គការមេត្រីអន្តរជាតិ បុគ្កលិករបស់យើង ដៃគូរបស់យើង អ្នកចូលរួមនៅក្នុងកម្មវិធីរបស់ យើង និងអង្គការផ្សេងទៀតជាមួយនឹងការគោរព និងផ្តល់កិត្តិយសគ្រប់ទម្រង់ប្រាស្រ័យទាក់ទងទាំងអស់ ហើយអធិស្ឋានដោយស្មោះត្រង់សម្រាប់មនុស្សម្នាក់ៗ។
- មានសមត្ថភាពក្នុងការថែទាំ សុខភាពខាងព្រលឹងវិញ្ញាណ រាងកាយ និងផ្លូវអារម្មណ៍ ខណៈពេលដែលកំពុងធ្វើការឆ្ពោះទៅរកចក្ខុវិស័យរបស់ AIM ទាំងមូល និងនាយកដ្ឋានជាក់លាក់។
- កម្រិតវប្បធម៌ និងបទពិសោធន៍៖
- កម្រិតវប្បធម៌៖ ត្រូវមានបរិញ្ញាបត្រ(មុខវិជ្ជាដែលទាក់ទងការអប់រំ-អក្សរសាស្រ្តខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ។ល។)ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើរ។
- បទពិសោធន៍៖
- យ៉ាងហោចណាស់មានបទពិសោធន៍ជោគជ័យផ្នែកបង្រៀនរយៈពេល១ឆ្នាំ។
- មានវិញ្ញាបនបត្របណ្ដុះបណ្ដាលគ្រូបង្រៀនពីវិទ្យាស្ថានជាតិអប់រំ(ចង់បាន)។
- តម្រូវការផ្សេងៗទៀត៖
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
- មិនមានកំណត់ត្រាព្រហ្មទណ្ឌ។
- ជាសមាជិកសកម្មនៃព្រះវិហារគ្រីស្ទបរស័ទ។
- ត្រូវមានលិខិតបញ្ជាក់ពីគ្រូគង្វាល។
- ជំនាញ និងសមត្ថភាព៖
- មានអំណោយទាន និងទទួលការត្រាស់ហៅពីព្រះជាម្ចាស់ក្នុងការធ្វើការងារជាមួយកុមារ។
- ស្ទាត់ជំនាញភាសាខ្មែរទាំងការសរសេរ និងការនិយាយ។
- ចំណេះដឹងភាសាអង់គ្លេសល្អ៖ ផ្នែកការសរសេរ និងការនិយាយ ចង់បាន។
- ជំនាញកំព្យូទ័របឋម។
- ធ្វើការងារជាក្រុមបានល្អ។
- មានបំណងចិត្តខ្លាំងក្នុងការធ្វើការជាមួយកុមារ ហើយចង់ឃើញពួកគេលូតលាស់ និងរីកចម្រើនក្នុងការរៀនសូត្រ និងផ្នែកព្រលឹងវិញ្ញាណ។
- មានសមត្ថភាពធ្វើការក្នុងបរិយាកាសចម្រុះជាតិសាសន៍។
- មានសមត្ថភាពរៀបចំ និងរៀបផែនការឲ្យមានប្រសិទិ្ធភាព។
- មានសមត្ថភាពកំណត់អាទិភាព និងចាត់ចែងពេលវេលាឲ្យមានប្រសិទិ្ធភាព។
- មានសមត្ថភាព និងមានចិត្តចង់រៀន និងអនុវត្តយុទ្ធសាស្រ្ត និងគោលការណ៍នៃការអប់រំរបស់ប្រទេសលោកខាងលិច។
BongThom.com Jobs
View all 219 Jobs