អង្គការមេត្រីអន្តរជាតិ (AIM) ត្រូវបានបង្កើតឡើងនៅលើទឹកដីប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៨៨ ជាអង្គការជំនួយមនុស្សធម៌ និង ដាំក្រុមជំនុំ។ ចាប់តាំងពីឆ្នាំ ២០០៥មក គ្រប់ព័ន្ធកិច្ចរបស់យើងបានផ្តោតលើការបញ្ចប់អំពើអាក្រក់នៃទាសភាពផ្លូវភេទកុមារ។ AIM ប្រើប្រាស់យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ការស្ដារជនរងគ្រោះ និងការបំផ្លាស់បំប្រែសហគមន៍ដើម្បីកម្ចាត់ការជួញដូរមនុស្ស។ AIM ត្រូវបានដឹកនាំដោយមានទស្សនៈច្បាស់លាស់ថា ព្រះបានចាក់ប្រេងតាំងពួកជំនុំតាមរយៈអំណាចនៃព្រះយេស៊ូវគ្រីស្ទឲ្យយកឈ្នះលើអំពើអាក្រក់។
យើងខ្ញុំកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងដូចខាងក្រោម៖
មជ្ឈមណ្ឌលមេត្រីលើកស្ទួយនៃក្តីស្រលាញ់ត្រូវការជ្រើសរើសបេក្ខនារីជនជាតិខ្មែរពីររូប ដើម្បីបំពេញតួនាទីជា គ្រូបង្រៀនពេញម៉ោង។
គោលបំណងការងារ៖ បង្រៀនថ្នាក់បឋមសិក្សាទូទៅ (មុខវិជ្ជាទាំងអស់រួមទាំងភាសាអង់គ្លេស) ក៏ដូចជាធ្វើការយ៉ាងជិតស្និទ្ធជាមួយសិស្សដែលសិក្សាទាំងនៅសាលាឯកជន និងសាលារដ្ឋ។
ការទំនាក់ទំនងជាគោល៖
- រាយការណ៍ទៅកាន់ ៖ ប្រធានក្រុមគ្រូបង្រៀន។
- ទទួលការរាយការណ៍ផ្ទាល់ពី៖ មិនមាន។
ល័ក្ខខ័ណ្ឌការងារ / អត្ថប្រយោជន៍៖
- ធ្វើការ៤២ម៉ោងក្នុងមួយសប្តាហ៍។ ជាធម្មតាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោង៧៖៣០ព្រឹក ដល់ម៉ោង ៤៖៣០ល្ងាច។
- ផ្តល់ជូនការធានារ៉ាប់រងសុខភាពតាមរយៈសេវា ប.ស.ស រួមជាមួយ និងគោលនយោបាយសុខភាពរបស់អង្គការ AIM សម្រាប់បុគ្គលិក និងសមាជិកគ្រួសារក្នុងបន្ទុក។
- ផ្តល់ជូនថ្ងៃឈប់សម្រាកដែលមានប្រាក់ឈ្នួល។
- ផ្តល់ជូននូវអាហារថ្ងៃត្រង់។
- សម្រាប់ប្រាក់ខែនៃមុខដំណែងនេះ គឺផ្អែកទៅលើបទពិសោធន៍និងសមត្ថភាពរបស់បេក្ខជន។
Duties
- ថែរក្សាទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះយេស៊ូគ្រិស្ត និងបន្តធ្វើជាសាក្សីរបស់ព្រះយេស៊ូគ្រិស្ត។ ចូលរួមក្រុមជំនុំ និងអធិស្ឋានជាប្រចាំ។
- បង្រៀនកំរិតថ្នាក់ដែលបានចាត់តាំង (ថ្នាក់ទី១ ដល់ទី៦) រួមបញ្ចូលទាំងការបង្រៀនភាសាអង់គ្លេស។
- គ្រប់គ្រងបញ្ហាអាកប្បកិរិយាសិស្សក្នុងថ្នាក់ និងសម្រុះសម្រួលសិស្សនៅពេលចាំបាច់។
- អានកម្មវិធីសិក្សាតាមកម្រិតថ្នាក់ និងបង្កើតកិច្ចតែងការមេរៀនសម្រាប់បង្រៀន។
- ធ្វើការជាមួយសាលារៀនខាងក្រៅនិង ក្រសួងអប់រំដើម្បីជួយដល់អ្នកស្នាក់នៅ ឱ្យបានចូលរៀននៅសាលាខាងក្រៅ និងធ្វើការទំនាក់ទំនងទៀងទាត់លើវឌ្ឍនភាពរបស់ពួកគេ។
- ទិញសម្ភារៈសិក្សាសម្រាប់អ្នកស្នាក់នៅ។
- ទំនាក់ទំនងជាមួយបុគ្គលិកផ្នែកផ្សេងទៀតប្រចាំសប្តាហ៍។
- ផ្តល់ឱ្យប្រធានក្រុមគ្រូបង្រៀនជាទៀងទាត់ នូវរបាយការណ៍ជាលាយលក្ខណ៍អក្សរស្តីពីអាកប្បកិរិយា និងវឌ្ឍនភាពរបស់សិស្សនៅក្នុងថ្នាក់។
- ចូលរួមការប្រជុំក្រុមប្រចាំសប្តាហ៍
- ចូលរួមវគ្គបណ្តុះបណ្តាលអភិវឌ្ឍន៍វិជ្ជាជីវៈនៅពេលវេលាសមស្របណាមួយ។
- ភារកិច្ចផ្សេងទៀតតាមការចាត់តាំង។
Requirements
- ជំនឿ និងគុណតម្លៃសំខាន់ៗ៖ (ឧ. និយោជិករបស់យើងអនុវត្តស្របជាមួយនឹងជំនឿ និងមូលដ្ឋានគ្រឹះរបស់អង្គភាព ដោយរួមបញ្ចូលចំណុចខាងក្រោម)៖
- រក្សាបាននូវទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះយេស៊ូគ្រីស្ទ និងធ្វើជាទីបន្ទាល់ដែលស្ថិតស្ថេររបស់ទ្រង់។ ចូលរួមថ្វាយបង្គំ និងអធិស្ឋាននៅក្រុមជំនុំយ៉ាងទៀងទាត់។
- បង្ហាញ និងធ្វើជាគំរូនូវការបន្ទាបខ្លួន ភាពចាស់ទុំផ្នែកអារម្មណ៍ ការអត់ធ្មត់ ការស្រលាញ់ ការទទួលយក ការលើកទឹកចិត្ត និងការយល់ចិត្តដ៏ពិតប្រាកដ។
- ព្យាយាមឱ្យមានសាមគ្គីភាព ការផ្សះផ្សា និងការស្តារឡើងវិញក្នុងចំណោមបុគ្គលិក។
- មានចំណេះដឹង ឬមានឆន្ទៈក្នុងការរៀនអំពីការប៉ះទង្គិចផ្លូវចិត្ត ដែលរួមមាន ប៉ុន្តែមិនកំណត់ត្រឹមរោគសញ្ញា អាកប្បកិរិយាដែលជាប់ទាក់ទង ការព្យាបាល ការប៉ះទង្គិចផ្លូវចិត្តបន្ទាប់បន្សំ និងការការពារ។
- មានចិត្តចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ និងរៀនអំពីប្រធានបទនានា ដែលជួយអភិវឌ្ឍខ្លួនឯង ទាំងផ្នែកព្រលឹងវិញ្ញាណ និងវិជ្ជាជីវៈ ព្រមទាំងរៀនអំពីគោលនយោបាយ និងនិតិវិធីផ្សេងៗ។
- គោរពនូវ បេសកកម្ម ចក្ខុវិស័យ គុណតម្លៃនិង សេចក្តីថ្លែងពីគោលជំនឿរបស់អង្គការមេត្រីអន្តរជាតិ។
- រក្សាការសម្ងាត់។
- និយាយតំណាងឲ្យអង្គការមេត្រីអន្តរជាតិ បុគ្កលិករបស់យើង ដៃគូរបស់យើង អ្នកចូលរួមនៅក្នុងកម្មវិធីរបស់ យើង និងអង្គការផ្សេងទៀតជាមួយនឹងការគោរព និងផ្តល់កិត្តិយសគ្រប់ទម្រង់ប្រាស្រ័យទាក់ទងទាំងអស់ ហើយអធិស្ឋានដោយស្មោះត្រង់សម្រាប់មនុស្សម្នាក់ៗ។
- មានសមត្ថភាពក្នុងការថែទាំ សុខភាពខាងព្រលឹងវិញ្ញាណ រាងកាយ និងផ្លូវអារម្មណ៍ ខណៈពេលដែលកំពុងធ្វើការឆ្ពោះទៅរកចក្ខុវិស័យរបស់ AIM ទាំងមូល និងនាយកដ្ឋានជាក់លាក់។
- ការអប់រំនិងបទពិសោធន៍៖
- ការអប់រំ៖ បរិញ្ញាបត្រផ្នែកបង្រៀនឬ បទពិសោធន៍និងការអប់រំដែលជាប់ពាក់ព័ន្ធ។
- បទពិសោធន៍៖ មានបទពិសោធន៍ធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល ក្នុងផ្នែកទំនាក់ទំនងរដ្ឋាភិបាល និងធុរកិច្ចនៅកម្ពុជា បូកបន្ថែមបទពិសោធន៍ផ្លាស់ប្តូរនោះកាន់តែប្រសើរ។
- តម្រូវការផ្សេងៗទៀត៖
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
- មិនមានកំណត់ត្រាព្រហ្មទណ្ឌ។
- ជាសមាជិកសកម្មនៃព្រះវិហារគ្រីស្ទបរិស័ទ។
- ត្រូវមានលិខិតបញ្ជាក់ពីគ្រូគង្វាល។
- ជំនាញ និងសមត្ថភាព៖
- ជំនាញ និងសមត្ថភាពជាក់លាក់ និងទូទៅដែលត្រូវការ ដើមី្បបំពេញតម្រូវការនៃមុខដំណែង ស្ទាត់ជំនាញផ្នែកភាសាខ្មែរ៖ ការសរសេរ និងការនិយាយ។
- ការសន្ទនាភាសាអង់គ្លេស៖ ការសរសេរ និង ការនិយាយ។
- មានជំនាញមូលដ្ឋានកុំព្យូទ័រជាពិសេសជាមួយ Microsoft Office, Excel, Email និង Internet។
- មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងគិតត្រិះរិះពិចារណាដោយភាពស៊ីជម្រៅ។
- គ្រប់គ្រងពេលវេលានិងចាត់អាទិភាពការងារប្រកបដោយប្រសិទ្ធភាព។
- រៀបចំនិងអាចគ្រប់គ្រងព័ត៌មានបាន។
BongThom.com Jobs
View all 219 Jobs