Job offer: អ្នកប្រឹក្សាយោបល់ (2 Positions)


Announced
05/12/202419 days ago
Job Status
Employee
Job Type
Full Time
Expiration Date
03/01/2025 10 days left
Job Category
Job Location
Job Title
អ្នកប្រឹក្សាយោបល់ (2 Positions)
Work At
Agape International Missions (AIM)
Job Presentation

អង្គការ​មេត្រី​អន្តរជាតិ​ (AIM) ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើទឹក​ដី​ប្រទេសកម្ពុជា​ក្នុង​ឆ្នាំ​ ១៩៨៨ ជា​អង្គការ​ជំនួយមនុស្សធម៌​ និង​ ដាំ​ក្រុមជំនុំ​។ ចាប់តាំងពី​ឆ្នាំ​ ២០០៥មក​ គ្រប់​ព័ន្ធ​កិច្ច​របស់យើង​បាន​ផ្តោត​លើការប​ញ្ចប់​អំពើអាក្រក់​នៃ​ទាសភាព​ផ្លូវ​ភេទ​កុមារ​។ AIM ប្រើប្រាស់​យុទ្ធ​សាស្រ្តគ្រប់ជ្រុងជ្រោយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ការ​ស្ដារ​ជនរងគ្រោះ​ និង​ការ​បំផ្លាស់​បំប្រែ​សហគមន៍​ដើម្បី​កម្ចាត់​ការ​ជួញ​ដូរ​មនុស្ស​។ AIM ត្រូវ​បាន​ដឹកនាំ​ដោយមាន​ទស្សនៈ​ច្បាស់លាស់​ថា​ ព្រះ​បាន​ចាក់​ប្រេង​តាំង​ពួក​ជំនុំ​តាមរយៈ​អំណាច​នៃ​ព្រះ​យេស៊ូ​វគ្រីស្ទឲ្យ​យកឈ្នះ​លើ​អំពើអាក្រក់​។

យើងខ្ញុំ​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ដើម្បី​បំពេញ​មុខតំណែង​ដូច​ខាងក្រោម​៖

មជ្ឈមណ្ឌល​មេត្រី​លើកស្ទួយ​នៃ​ក្តី​ស្រលាញ់​ ត្រូវការ​ជ្រើសរើស​បេ​ក្ខនារី​ជា​ជនជាតិ​ខ្មែរ​ ចំនួន​២ រូប​ដើម្បី​បំពេញ​តួនាទី​ជា​ អ្នក​ប្រឹក្សា​យោបល់​។

គោលបំណង​ការងារ​៖ ធានា​ថា​អ្នក​ស្នាក់​នៅ​មជ្ឃមណ្ឌល​លើកស្ទួយ​នៃ​សេចក្តី​ស្រលាញ់​ ទាំងអស់​ទទួល​បានការ​ប្រឹក្សា​យោបល់​ប្រកបដោយ​គុណភាព​ ដើម្បី​ឱ្យ​ពួកគេ​អាច​ទទួល​បានការ​ជាសះស្បើយ​ពី​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ និង​ប្រែក្លាយ​ជាម​នុ​ស្សមាន​ភាព​ធន់​រឹង​មាំ​ និង​មាន​សុខភាព​ផ្លូវចិត្ត​ល្អ​ មុន​ពេល​ពួកគេ​ត្រូវ​បាន​ធ្វើ​សមាហរណ​កម្ម​។

ទំនាក់ទំនង​រាយការណ៍​៖

រាយការណ៍​ទៅកាន់​៖ ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​។

ល័ក្ខខ័ណ្ឌ​ការងារ​ / អត្ថប្រយោជន៍​៖

  • ធ្វើការ​៤៨ម៉ោង​ក្នុង​មួយ​សប្តាហ៍​។ ជា​ធម្មតា​ពី​ថ្ងៃចន្ទ​ ដល់​ថ្ងៃសុក្រ​ ម៉ោង​៧៖៣០ព្រឹក​ ដល់ម៉ោង​ ៤៖៣០ល្ងាច​ (ប៉ុន្តែ​តម្រូវ​ឱ្យ​មាន​ភាព​បត់បែន​ខ្លះ​ក្នុង​ការ​មក​ធ្វើការ​លឿន​ និង​ចេញ​យឺត​ ជាពិសេស​សម្រាប់​ការធ្វើដំណើរ​។ តួនាទី​នេះ​ក៏​តម្រូវ​ឱ្យ​ធ្វើការ​នៅ​ថ្ងៃសៅរ៍​ដោយ​ផ្អែកលើ​ការ​ផ្លាស់​ប្តូរវិល​ជុំ​)។
  • ផ្តល់ជូន​ការធានា​រ៉ាប់រង​សុខភាព​តាមរយៈ​សេវា​ ប.ស.ស រួម​ជាមួយ​ និង​គោល​នយោបាយ​សុខភាព​របស់​អង្គការ​ AIM សម្រាប់​បុគ្គលិក​ និង​សមាជិក​គ្រួសារ​ក្នុង​បន្ទុក​។
  • ផ្តល់ជូន​ថ្ងៃឈប់​សម្រាក​ដែល​មាន​ប្រាក់ឈ្នួល​។
  • ផ្តល់ជូន​នូវ​អាហារ​ថ្ងៃត្រង់​។
  • សម្រាប់​ប្រាក់ខែ​នៃ​មុខ​ដំណែង​នេះ​ គឺ​ផ្អែក​ទៅលើ​បទពិសោធន៍​និង​សមត្ថភាព​របស់​បេក្ខជន​។

Duties

  • អ្នកស្នាក់នៅក្នុងមជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់ ជាអ្នករស់រានមានជីវិតពីការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទដែលមានការប៉ះទង្គិចផ្លូវចិត្ត។ អ្នក​ត្រូវ​បង្កើត​និង​រក្សា​ទំនាក់ទំនង​ប្រកបដោយសេចក្តីស្រឡាញ់​និង​ការ​ទុក​ចិត្ត​ជាមួយ​អ្នក​ស្នាក់នៅ​ម្នាក់ៗ​ក្រោម​ការ​ថែទាំ​របស់​អ្នក។
  • ផ្តល់វគ្គប្រឹក្សាយោបល់មួយទល់មួយប្រចាំសប្តាហ៍១-២ដងក្នុងមួយសប្តាហ៍សម្រាប់អ្នកស្នាក់នៅរយៈពេលវែងក្រោមការថែទាំរបស់អ្នកសម្រាប់អ្នកស្នាក់នៅដែលស្ថិតក្នុងកម្មវិធី TF-CBT ទាំង១០ជំហាន។ វគ្គប្រឹក្សាយោបល់ទាំងនេះអាចកើតឡើងញឹកញាប់ជាងនេះ ប្រសិនបើមានការស្នើសុំដោយអ្នកស្នាក់នៅ ឬក៏ត្រូវបានចាត់ទុកថាចាំបាច់ដោយអ្នកប្រឹក្សាយោបល់ ឬអ្នកដឹកនាំ។
  • ប្រើទម្រង់ផ្សេងៗនៃការប្រឹក្សាយោបល់ជាមួយអ្នកស្នាក់នៅម្នាក់ៗដែលនៅក្រោមការថែទាំរបស់អ្នកដោយផ្អែកលើតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេ។​វិធីសាស្រ្តប្រឹក្សាយោបល់ដែលប្រើនៅមជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់ រួមមាន ប៉ុន្តែមិនកំណត់ត្រឹមចំនុចដូចខាងក្រោមនោះទេ៖
  • ការព្យាបាលអាកប្បកិរិយា និងសតិបញ្ញាដោយផ្ដោតលើការប៉ះទង្គិច។
  • ​​​ ការព្យាបាលជាក្រុម។
  • ការព្យាបាលជាការសំដែង។
  • ការព្យាបាលតាមការលេងកំសាន្ត។
  • ការព្យាបាលតាមបែបសិល្បៈ។
  • រក្សាកំណត់ត្រាទិន្នន័យរបស់អ្នកស្នាក់នៅនីមួយៗដែលនៅក្រោមការថែទាំរបស់អ្នកឱ្យបានត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ដោយប្រើប្រាស់ទម្រង់ដែលបានផ្តល់ឱ្យដោយមជ្ឈមណ្ឌលលើកស្ទួយនៃក្តីស្រលាញ់ និងមជ្ឈមណ្ឌលលើកស្ទួយនៃក្តីស្រលាញ់។ ព័ត៌មាននេះត្រូវតែពេញលេញ និងអាចឱ្យនាយិកាមជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់២ ចូលប្រើ និងត្រួតពិនិត្យបាន គ្រប់ពេលវេលា ដោយមិនថា អ្នកមានឬមិនមានវត្តមាននៅមជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់យ៉ាងណាក៏ដោយ ក៏នាយិកាមជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់២ នៅតែអាចដឹងពីស្ថានភាពរបស់អ្នកស្នាក់នៅម្នាក់ៗបានគ្រប់ជ្រុងជ្រោយដែរ។ ព័ត៌មាននេះគឺជាការសម្ងាត់បំផុត ហើយគួរតែត្រូវបានចែកចាយតែនៅក្នុងកិច្ចប្រជុំអ្នកថែទាំប្រចាំសប្តាហ៍ជាមួយបុគ្គលិកមជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់ផ្សេងទៀតតែប៉ុណ្ណោះ។ នៅពេលដែលមិនត្រូវបានប្រើដោយអ្នក កំណត់ត្រាទិន្នន័យទាំងអស់គួរតែត្រូវបានរក្សាទុកនៅក្នុងថតតុចាក់សោរ ឬទូដាក់ឯកសារ។
  • កត់ត្រារាល់កំណត់សម្គាល់អំពីអ្នកស្នាក់នៅដែលនៅក្រោមការថែទាំរបស់អ្នកនៅក្នុងសៀវភៅកំណត់ត្រារបស់មជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់ ដែលផ្តល់ឱ្យដោយមជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់។ ព័ត៌មាននៅក្នុងសៀវភៅកំណត់ត្រាការសង្កេតទាំងនេះជាព័ត៌មានសម្ងាត់បំផុត ហើយគួរតែត្រូវបានចែកចាយជាមួយនាយិកាមជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់ នៅពេលចាំបាច់ប៉ុណ្ណោះ។ មានព័ត៌មានតិចតួចប៉ុណ្ណោះ អំពីអ្នកស្នាក់នៅដែលអាចចែករំលែកនៅឯកិច្ចប្រជុំអ្នកថែទាំប្រចាំសប្តាហ៍ ។ នៅពេលដែលមិនត្រូវបានប្រើដោយអ្នក សៀវភៅកំណត់ត្រាការសង្កេតមជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់២ គួរតែត្រូវបានរក្សាទុកនៅក្នុងថតតុចាក់សោរ ឬទូដាក់ឯកសារ។
  • វាយតម្លៃតម្រូវការផ្នែកអារម្មណ៍ និងទំនាក់ទំនង ហើយបង្កើតផែនការប្រឹក្សាយោបល់ដាច់ដោយឡែកសម្រាប់អ្នកស្នាក់នៅម្នាក់ៗដែលស្ថិតក្រោមការថែទាំរបស់អ្នក។ មុននឹងបន្តទៅមុខជាមួយនឹងផែនការរបស់នាង(អ្នកស្នាក់នៅម្នាក់ៗ) អ្នកត្រូវតែទទួលបានការយល់ព្រមពីប្រធានផ្នែកសង្គមកិច្ចនិងប្រឹក្សាយោបល់នៃមជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់។
  • ចែកចាយការវាយតម្លៃដំបូង បច្ចុប្បន្ន និងវឌ្ឍនភាព ប៉ុន្តែត្រូវកំណត់ដែនព័ត៌មានពេលចែកចាយ ក្នុងស្មារតីរក្សាការសម្ងាត់មិនឱ្យបែកធ្លាយសម្រាប់អ្នកស្នាក់នៅដែលអ្នកបានជួបនីមួយៗ នៅក្រោមការថែទាំរបស់អ្នកនៅឯកិច្ចប្រជុំអ្នកថែទាំ ផ្ទះស្នាក់នៅមជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់ ប្រចាំសប្តាហ៍។
  • ចូលរួមកិច្ចប្រជុំអ្នកថែទាំមជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់ ប្រចាំសប្តាហ៍ នៅពេលដែលករណីអ្នកស្នាក់នៅ ដែលនៅក្រោមការថែទាំរបស់អ្នកកំពុងត្រូវបានគេបានពិភាក្សាសួរដេញដោល និងផ្តល់ព័ត៌មានតិចតួចប៉ុណ្ណោះទៅលើវឌ្ឍនភាពរបស់អ្នកស្នាក់ដែលនៅក្រោមការថែទាំរបស់អ្នក (ដោយមិនឱ្យបែកធ្លាយការសម្ងាត់) ប៉ុន្តែក៏ត្រូវទទួលបានព័ត៌មានពីផ្នែកផ្សេងទៀតនៅក្នុងមជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់ ដែលព័ត៌មានទាំងនោះនឹងមានតម្លៃក្នុងការបង្កើតផែនការប្រឹក្សាយោបល់ដាច់ដោយឡែកដែលកំពុងកើតឡើងសម្រាប់អ្នកស្នាក់នៅដែលនៅក្រោមការថែទាំរបស់អ្នក។
  • នៅពេលមានព្រឹត្តិការណ៍នៃការកាត់ក្តីរបស់តុលាការ ហើយធ្វើការជាមួយក្រុមអ្នកច្បាប់ AIM/ក្រុមអ្នកច្បាប់ផ្សេងទៀត អ្នកនឹងរៀបចំឱ្យអ្នកស្នាក់នៅបានដឹង និងការរំពឹងជួបបទពិសោធន៍ដែលពួកគេទទួលបាននៅក្នុងដំណើរការកាត់ក្តីរបស់តុលាការ។ អ្នកក៏នឹងអមដំណើរអ្នកស្នាក់នៅទៅក្នុងដំណើរការកាត់ក្តីទាំងអស់របស់តុលាការផងដែរ។
  • បំពេញកិច្ចការគ្រប់ជំហានដែលមាននៅក្នុងបញ្ជីត្រួតពិនិត្យការប្រឹក្សាយោបល់របស់មជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់ ជាមួយអ្នកស្នាក់នៅដែលនៅក្រោមការថែទាំរបស់អ្នកដោយមិនរំលងជំហានណាមួយឡើយ។ រាល់ជំហានដែលមិនអាចបញ្ចប់បានត្រូវតែមានការយល់ព្រមពីប្រធានផ្នែកសង្គមកិច្ចនិងប្រឹក្សាយោបល់នៃមជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់ ។
  • បន្សាំខ្លួនអ្នកជាមួយនឹងផែនការថែទាំរបស់ផ្ទះស្នាក់នៅមជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់ ហើយធានាថាការងាររបស់អ្នកជាមួយអ្នកស្នាក់នៅដែលនៅក្រោមការថែទាំរបស់អ្នកស្របតាមគោលនយោបាយទាំងនេះ។
  • ផ្តល់បញ្ជីត្រួតពិនិត្យការប្រឹក្សាយោបល់របស់មជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពសម្រាប់អ្នកស្នាក់នៅដែលនៅក្រោមការថែទាំរបស់អ្នកទៅកាន់ប្រធានផ្នែកសង្គមកិច្ចនិងប្រឹក្សាយោបល់ នៅចុងបញ្ចប់នៃរៀងរាល់៣ខែម្តង។
  • នៅពេលជួបជាមួយអ្នកស្នាក់នៅដែលនៅក្រោមការថែទាំរបស់អ្នក សូមផ្តល់ការគាំទ្រខាងព្រលឹងវិញ្ញាណតាមរយៈការអធិស្ឋាន ការណែនាំខាងព្រលឹងវិញ្ញាណ ការផ្តល់ព្រះគម្ពីរ ការថ្វាយបង្គំខ្លីៗ ឬអក្សរសាស្រ្តផ្សេងទៀត។
  • ធ្វើការដោយសហការជាមួយបុគ្គលិកផ្នែកប្រឹក្សាយោបល់ និងបុគ្គលិកសង្គមកិច្ចផ្សេងទៀត ដើម្បីជួយសម្របសម្រួលដល់វគ្គព្យាបាលជាក្រុម និងស្ថានភាពសម្តែងតួជាប្រចាំ ។
  • នៅពេលចាំបាច់ សូមចូលរួមក្នុងបណ្តាញប្រឆាំងការជួញដូរ និងការពារកុមារក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន នាយកដ្ឋានរបស់រដ្ឋាភិបាល និងអង្គការសម្ព័ន្ធចាប់ដៃជាដើម។
  • ធ្វើការជាក្រុម ហើយអាចទាក់ទងបានតាមទូរស័ព្ទគ្រប់ពេល។
  • ត្រូវមានវត្តមានផ្ទាល់នៅក្នុងបរិវេណអគារ មជ្ឃមណ្ឌលលើកស្ទួយនៃសេចក្តីស្រលាញ់ ក្នុងអំឡុងពេលមានវិបត្តិ។ ក្នុង​ករណី​ដែល​អ្នក​មិន​នៅ​ភ្នំពេញ សូម​ផ្តល់​ជំនួយ​តាម​ទូរស័ព្ទ​សម្រាប់​សហការី​ផ្សេង​ទៀត។
  • ជួបជារៀងរាល់ថ្ងៃជាមួយប្រធានផ្នែកសង្គមកិច្ចនិងប្រឹក្សាយោបល់ម្បីផ្តល់ព័ត៌មានថ្មីៗ ផ្តល់អនុសាសន៍ ទទួលការយល់ព្រមពីគម្រោងការប្រឹក្សាយោបល់បុគ្គល និងទទួលបានការបណ្តុះបណ្តាលការប្រឹក្សាយោបល់បន្ថែម។
  • ចូលរួម និងរួមចំណែកក្នុងកិច្ចប្រជុំ និងការបណ្តុះបណ្តាលដែលចាំបាច់ទាំងអស់ ដែលតម្រូវដោយប្រធានផ្នែកសង្គមកិច្ចនិងប្រឹក្សាយោបល់។
  • នៅពេលដែលអាចធ្វើទៅបាន អធិស្ឋានជាមួយអ្នកស្នាក់វ័យក្មេងដែលនៅក្រោមការថែទាំរបស់អ្នក និងអធិស្ឋានសម្រាប់ពួកគេផងដែររៀងរាល់ថ្ងៃ។
  • ភារកិច្ចផ្សេងទៀតតាមការចាត់តាំង។

Requirements

  • ជំនឿ និងគុណតម្លៃសំខាន់ៗ៖ (ឧ. និយោជិករបស់យើងអនុវត្ត​ស្របជាមួយនឹងជំនឿ និងមូលដ្ឋានគ្រឹះរបស់អង្គភាព ដោយរួមបញ្ចូលចំណុច​ខាងក្រោម​)៖
  • រក្សាបាននូវទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះយេស៊ូគ្រីស្ទ និងធ្វើជាទីបន្ទាល់ដែលស្ថិតស្ថេររបស់ទ្រង់។ ចូលរួមថ្វាយបង្គំ និងអធិស្ឋាននៅក្រុមជំនុំយ៉ាងទៀងទាត់។
  • បង្ហាញ និងធ្វើជាគំរូនូវការបន្ទាបខ្លួន ភាពចាស់ទុំផ្នែកអារម្មណ៍ ការអត់ធ្មត់ ការស្រលាញ់ ការទទួលយក ការលើកទឹកចិត្ត និងការយល់ចិត្តដ៏ពិតប្រាកដ។
  • ព្យាយាមឱ្យមានសាមគ្គីភាព ការផ្សះផ្សា និងការស្តារឡើងវិញក្នុងចំណោមបុគ្គលិក។
  • មានចំណេះដឹង ឬមានឆន្ទៈក្នុងការរៀនអំពីការប៉ះទង្គិចផ្លូវចិត្ត ដែលរួមមាន ប៉ុន្តែមិនកំណត់ត្រឹមរោគសញ្ញា អាកប្បកិរិយាដែលជាប់ទាក់ទង ការព្យាបាល ការប៉ះទង្គិចផ្លូវចិត្តបន្ទាប់បន្សំ និងការការពារ។
  • មានចិត្តចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ និងរៀនអំពីប្រធានបទនានា ដែលជួយអភិវឌ្ឍខ្លួនឯង ទាំងផ្នែកព្រលឹងវិញ្ញាណ និងវិជ្ជាជីវៈ ព្រមទាំងរៀនអំពីគោលនយោបាយ និងនិតិវិធីផ្សេងៗ។
  • គោរពនូវ បេសកកម្ម ចក្ខុវិស័យ គុណតម្លៃនិង សេចក្តីថ្លែងពីគោលជំនឿរបស់អង្គការមេត្រីអន្តរជាតិ។
  • រក្សាការសម្ងាត់។
  • និយាយតំណាងឲ្យអង្គការមេត្រីអន្តរជាតិ បុគ្កលិករបស់យើង ដៃគូរបស់យើង អ្នកចូលរួមនៅក្នុងកម្មវិធីរបស់ យើង និងអង្គការផ្សេងទៀតជាមួយនឹងការគោរព និងផ្តល់កិត្តិយសគ្រប់ទម្រង់ប្រាស្រ័យទាក់ទងទាំងអស់ ហើយអធិស្ឋានដោយស្មោះត្រង់សម្រាប់មនុស្សម្នាក់ៗ។
  • មានសមត្ថភាពក្នុងការថែទាំ សុខភាពខាងព្រលឹងវិញ្ញាណ រាងកាយ និងផ្លូវអារម្មណ៍ ខណៈពេលដែលកំពុងធ្វើការឆ្ពោះទៅរកចក្ខុវិស័យរបស់ AIM ទាំងមូល និងនាយកដ្ឋានជាក់លាក់។
  • កម្រិតវប្បធម៌និងបទពិសោធន៍៖
  • កម្រិតវប្បធម៌៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬមានបទពិសោធន៍ នឹងការអប់រំដែលមានតម្លៃស្មើរ។
  • មានបរិញ្ញាបត្រកាន់តែប្រសើរ។
  • បទពិសោធន៍៖ ការប្រឹក្សាយោបល់ ការងារជាអ្នកសង្គមកិច្ច ឬបទពិសោធន៍ថែទាំអ្នកដែលមានការប៉ះទង្គិច
  • ផ្លូវចិត្ត ការប៉ះទង្គិចពីការជួញដូរផ្លូវភេទ ឬការជួញដូរមនុស្ស ប៉ុន្តែមិនទាមទារ។
  • តម្រូវការផ្សេងទៀត៖
  • មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
  • មិនមានកំណត់ត្រាព្រហ្មទណ្ឌ។
  • ជាសមាជិកសកម្មនៃព្រះវិហារគ្រីស្ទបរស័ទ។
  • ត្រូវមានលិខិតបញ្ជាក់ពីគ្រូគង្វាល។
  • ជំនាញ និងសមត្ថភាព៖
  • ជំនាញ និងសមត្ថភាពជាក់លាក់ និងទូទៅដែលត្រូវការ ដើមី្បបំពេញតម្រូវការនៃមុខដំណែង
  • ស្ទាត់ជំនាញភាសាខ្មែរ៖ សរសេរ និងនិយាយ។
  • ចង់បានអ្នកស្ទាត់ជំនាញភាសាវៀតណាម៖ សរសេរ និងនិយាយ ប៉ុន្តែមិនចាំបាច់។
  • ចង់បាន អ្នកអាចប្រើភាសាអង់គ្លេសល្អ៖ សរសេរ និងនិយាយ ប៉ុន្តែមិនសំខាន់។
  • ចេះកុំព្យូទ័រ។
  • សមត្ថភាពក្នុងការធ្វើការតែម្នាក់ឯង និងផ្តួចផ្តើមគំនិត។
  • សមត្ថភាពក្នុងការធ្វើការជាក្រុម។
  • សមត្ថភាពក្នុងការស្វែងរកការពិត ដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព គិតពិចារណា និងធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។
  • មានឆន្ទៈក្នុងការរៀន។
  • សមត្ថភាពក្នុងការគ្រប់គ្រងពេលវេលា និងកំណត់អាទិភាពការងារប្រកបដោយប្រសិទ្ធភាព។
  • មានជំនាញទំនាក់ទំនងល្អ ទាំងការសរសេរ និងការនិយាយ ដើម្បីសម្របខ្លួនទៅតាមអ្នកស្តាប់ផ្សេងៗគ្នា។
  • សមត្ថភាពក្នុងការធ្វើការសម្រេចចិត្តជាផលប្រយោជន៍ល្អបំផុតដល់អ្នកស្នាក់នៅដែលស្ថិតក្រោមការយកចិត្តទុកដាក់របស់អ្នក។
  • សមត្ថភាពក្នុងការផ្តល់ការអប់រំអំពីការរួមភេទ និងប្រធានបទនានាទាក់ទងនឹងលក្ខណៈផ្លូវភេទដោយគ្មានការភ័យខ្លាច ឬការខ្មាស់អៀន ប៉ុន្តែដោយការគោរព និងសេចក្តីថ្លៃថ្នូរ។
  • សមត្ថភាពក្នុងការអភិវឌ្ឍ និងរក្សាផែនការថែទាំខ្លួនឯង។

How to Apply

Kindly use the following link to apply for this job:
JOB BY
BongThom.com Jobs
256-A Wat Prawchum Sakor Road, Village 1, Sangkat, Phnom Penh 12110, Phnom Penh
  +855 17 333 885

View all 219 Jobs

Related Jobs


See all jobs