Job offer: បុគ្គលិកសង្គមកិច្ច (1 Position)


Announced
05/12/202419 days ago
Job Status
Employee
Job Type
Full Time
Expiration Date
03/01/2025 10 days left
Job Category
Job Location
Job Title
បុគ្គលិកសង្គមកិច្ច (1 Position)
Work At
Agape International Missions (AIM)
Job Presentation

អង្គការ​មេត្រី​អន្តរជាតិ​ (AIM) ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើទឹក​ដី​ប្រទេសកម្ពុជា​ក្នុង​ឆ្នាំ​ ១៩៨៨ ជា​អង្គការ​ជំនួយមនុស្សធម៌​ និង​ ដាំ​ក្រុមជំនុំ​។ ចាប់តាំងពី​ឆ្នាំ​ ២០០៥មក​ គ្រប់​ព័ន្ធ​កិច្ច​របស់យើង​បាន​ផ្តោត​លើការប​ញ្ចប់​អំពើអាក្រក់​នៃ​ទាសភាព​ផ្លូវ​ភេទ​កុមារ​។ AIM ប្រើប្រាស់​យុទ្ធ​សាស្រ្តគ្រប់ជ្រុងជ្រោយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ការ​ស្ដារ​ជនរងគ្រោះ​ និង​ការ​បំផ្លាស់​បំប្រែ​សហគមន៍​ដើម្បី​កម្ចាត់​ការ​ជួញ​ដូរ​មនុស្ស​។ AIM ត្រូវ​បាន​ដឹកនាំ​ដោយមាន​ទស្សនៈ​ច្បាស់លាស់​ថា​ ព្រះ​បាន​ចាក់​ប្រេង​តាំង​ពួក​ជំនុំ​តាមរយៈ​អំណាច​នៃ​ព្រះ​យេស៊ូ​វគ្រីស្ទឲ្យ​យកឈ្នះ​លើ​អំពើអាក្រក់​។

យើងខ្ញុំ​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ដើម្បី​បំពេញ​មុខតំណែង​ដូច​ខាងក្រោម​៖

មជ្ឈមណ្ឌល​មេត្រី​លើកស្ទួយ​នៃ​ក្តី​ស្រលាញ់​២ ត្រូវការ​ជ្រើសរើស​បេ​ក្ខនារី​ជា​ជនជាតិ​ខ្មែរ​មួយ​រូប​ ដើម្បី​បំពេញ​តួនាទី​ជា​ បុគ្គលិក​សង្គមកិច្ច​ពេញ​ម៉ោង​។

គោលបំណង​ការងារ​៖ ក្រោម​ការណែនាំ​របស់​ប្រធាន​ក្រុម​បុគ្គលិក​សង្គមកិច្ច​ និង​អ្នកគ្រប់គ្រង​ផ្នែក​សង្គមកិច្ច​ និង​ប្រឹក្សា​យោបល់​ ដើម្បី​ធ្វើការ​វាយ​តម្លៃ​ប្រកបដោយ​ភាព​ញេញ​លេញ​ សម្រាប់​អ្នក​ស្នាក់​នៅ​មជ្ឈមណ្ឌល​មេត្រី​លើកស្ទួយ​នៃ​ក្តី​ស្រលាញ់​២ នា​ពេល​បច្ចុប្បន្ន​ បង្រៀន​ ជំនាញ​បំនិនជីវិត​ ការរៀបចំ​ផែនការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​ការ​សម្របសម្រួល​ធ្វើ​សមាហរណ​កម្ម​សម្រាប់​ក្មេងស្រី​ និង​ស្ត្រី​ដែល​ស្ថិតនៅ​ក្រោម​ការ​មើល​ថែ​របស់​ពួកគេ​ និង​សម្រាប់​អតិថិជន​ដែល​បាន​ធ្វើ​សមាហរណ​កម្ម​រួច​ ដោយធ្វើ​ការ​តាមដាន​ គាំទ្រ​ ជួយ​អតិថិជន​ក្នុង​ការ​ឆ្លើយតបទៅនឹង​ស្ថានភាព​អាសន្ន​ដែល​ពួកគេ​ត្រូវការ​

និង​ផ្តល់ការ​គ្រប់គ្រង​ ករណី​សម្រាប់​អតិថិជន​ ដែល​បាន​ធ្វើ​សមាហរណ​កម្ម​ចេញពី​មជ្ឈមណ្ឌល​មេត្រី​លើកស្ទួយ​នៃ​ក្តី​ស្រលាញ់​២ និង​ការ​បិទ​ករណី​។

តួនាទី​នេះ​តម្រូវ​ឱ្យ​មានការ​ធ្វើដំណើរ​ច្រើន​រួម​ទាំង​ការ​ធ្វើ​ ដំណើរ​នៅ​ទូទាំង​ប្រទេសកម្ពុជា​។ មុខតំណែង​នេះ​នឹង​ធើ្វការនៅមជ្ឈមណ្ឌល​មេត្រី​លើកស្ទួយ​នៃ​ក្តី​ស្រលាញ់​២ ប៉ុន្តែ​អាច​នឹង​ធ្វើការ​តាម​ កម្មវិធី​AIM ផ្សេងទៀត​តាម​ការចាត់តាំង​។

ទំនាក់ទំនង​រាយការណ៍​៖

រាយការណ៍​ទៅកាន់​៖ ប្រធាន​ក្រុម​បុគ្គលិក​សង្គមកិច្ច​។

ល័ក្ខខ័ណ្ឌ​ការងារ​ / អត្ថប្រយោជន៍​៖

  • ធ្វើការ​៤៨ក្នុង​មួយ​សប្តាហ៍​។ ជា​ធម្មតា​ចាប់ពី​ថ្ងៃចន្ទ​-សុក្រ​ម៉ោង​៧៖៣០ព្រឹក​ ដល់ម៉ោង​ ៤៖៣០ល្ងាច​ (និង​ថ្ងៃសៅរ៍​ ម៉ោង​៧៖៣០ព្រឹក​ ដល់​១២៖០០រសៀល​ដោយ​ផ្អែកលើ​ការ​ផ្លាស់​ប្តូរវិល​ជុំ​)។ អាច​នឹង​តម្រូវ​ធ្វើការ​នៅ​ពេលល្ងាច​ ចុង​សប្តាហ៍​ និង​ថ្ងៃឈប់​សម្រាក​តាម​តម្រូវ​ការ​។
  • ផ្តល់ជូន​ការធានា​រ៉ាប់រង​សុខភាព​តាមរយៈ​សេវា​ ប.ស.ស រួម​ជាមួយ​ និង​គោល​នយោបាយ​សុខភាព​របស់​អង្គការ​ AIM សម្រាប់​បុគ្គលិក​ និង​សមាជិក​គ្រួសារ​ក្នុង​បន្ទុក​។
  • ផ្តល់ជូន​ថ្ងៃឈប់​សម្រាក​ដែល​មាន​ប្រាក់ឈ្នួល​។
  • ផ្តល់ជូន​នូវ​អាហារ​ថ្ងៃត្រង់​។
  • សម្រាប់​ប្រាក់ខែ​នៃ​មុខ​ដំណែង​នេះ​ គឺ​ផ្អែក​ទៅលើ​បទពិសោធន៍​និង​សមត្ថភាព​របស់​បេក្ខជន​។

Duties

  • កាតព្វកិច្ច និងទំនួលខុសត្រូវចម្បង៖
  • ដឹង និងយល់អំពីគោលការណ៍ការងារសង្គមកិច្ចរបស់ផ្ទះស្នាក់នៅរ៉ាហាប់ភ្នំពេញ និងគោលការណ៍ណែនាំនៃការធ្វើសមាហរណកម្ម ។
  • ដឹង និងយល់អំពីដំណើរការនៃការគ្រប់គ្រងករណី។
  • សម្រាប់អ្នកស្នាក់នៅថ្មី បុគ្គលិកសង្គមកិច្ចនឹងរៀបចំការសង្ខេបករណី កំណត់ពេលទៅជួប ការប្រជុំ និងការវាយតម្លៃដោយយោងតាមគោលការណ៍របស់ ផ្ទះស្នាក់នៅរ៉ាហាប់ភ្នំពេញ។
  • រៀបចំកាលវិភាគពិនិត្យសុខភាព ការវាយតម្លៃគ្រួសារ និងការទៅសួរសុខទុក្ខផ្សេងៗទៀត តាមតម្រូវការសម្រាប់អ្នកស្នាក់នៅ។
  • ថែររក្សាសំណុំឯកសាររបស់ករណីទាំងអស់
  • ធ្វើបច្ចុប្បន្នភាពជូនដល់អ្នកដឹកនាំពីការវិវឌ្ឍននានារបស់អ្នកស្នាក់នៅជាទៀងទាត់។
  • បុគ្គលិកសង្គមនឹងទំនាក់ទំនងទៀងទាត់ជាមួយក្រុមការងារ SWAT សម្រាប់ការស្កេនឆ្អឹង ករណីតុលាការ និងប្រវត្តិអ្នកស្នាក់នៅ។
  • ជួបជាទៀងទាត់ជាមួយអ្នកដឹកនាំ ដើម្បីធានាថាអ្នកយល់អំពីតួនាទី និងកំពុងអនុវត្តទំនួលខុសត្រូវទាំងអស់ស្របតាមកិច្ចព្រមព្រៀងការងារ។
  • ជួបជាមួយអ្នកដឹកនាំប្រចាំសប្តាហ៍ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមដែលអាចកើតមាន និងស្វែងរកដំណោះស្រាយសម្រាប់អ្នកស្នាក់នៅ និងក្រុមគ្រួសាររបស់ពួកគេ។
  • រៀបចំរបាយការណ៍ប្រចាំខែសម្រាប់អ្នកស្នាក់នៅ ហើយផ្ញើជូនទៅអ្នកដឹកនាំ។
  • ចូលរួមជាមួយក្រុមការងារសង្គមកិច្ច និងរៀបចំផែនការសកម្មភាពប្រចាំខែ ដើម្បីផ្ញើជូនថ្នាក់ដឹកនាំដើម្បីអនុម័ត។
  • រៀបចំរបាយការណ៍ខ្លីប្រចាំខែសម្រាប់អ្នកស្នាក់នៅម្នាក់ៗ ដើម្បីធានាថារបាយការណ៍ទាំងនោះស៊ីគ្នានឹងផែនការសកម្មភាព ហើយផ្ញើជូនទៅអ្នកដឹកនាំសម្រាប់ការអនុម័ត។
  • បំពេញរបាយការណ៍ចំណាយជាមួយនឹងបង្កាន់ដៃដែលបានរក្សាទុកប្រចាំសប្តាហ៍ ហើយប្រគល់ទៅឱ្យអ្នកដឹកនាំដោយយោងតាមគោលនយោបាយរបស់អង្គការមេត្រីអន្តរជាតិ និង ផ្ទះស្នាក់នៅរ៉ាហាប់ភ្នំពេញ ។
  • សរសេររបាយការណ៍ស្តីពីការវាយតម្លៃគ្រួសារ ករណីតុលាការ និងការទៅសួរសុខទុក្ខផ្សេងៗទៀត។
  • ត្រូវមានវត្តមានសម្រាប់បុគ្គលិកសង្គមកិច្ចលើការពិគ្រោះយោបល់សម្រាប់ករណីតាមតម្រូវការ និងអនុម័តការសម្រេចចិត្ត។ ស្វែងរកដំបូន្មាន និងការយល់ព្រមពីអ្នកដឹកនាំនៅពេលចាំបាច់។
  • ចាំបាច់ត្រូវបំពេញការវាយតម្លៃបុគ្គលិករៀងរាល់៦ខែម្តង ដើម្បីពិនិត្យមើលការអនុវត្ត និងកំណត់គោលដៅជាមួយអ្នកដឹកនាំ។
  • បង្ហាញគំរូល្អលើការគោរពពេលវេលា និងអាកប្បកិរិយាដែលជាគំរូមកពីព្រះជាម្ចាស់ចំពោះអ្នកស្នាក់នៅ និងចំពោះបុគ្គលិករបស់អង្គការមេត្រីអន្តរជាតិ។
  • ចាំបាច់ត្រូវចូលរួមគ្រប់ទាំងសម្មភាពទាំងអស់របស់ផ្ទះស្នាក់នៅរ៉ាហាប់ភ្នំពេញ រួមទាំងវគ្គបណ្តុះបណ្តាលស្ដារឡើងវិញ ហើយបើកចិត្តទូលាយក្នុងការដែលរៀន និងអភិវឌ្ឍជំនាញគ្រប់គ្រង។
  • រៀបចំផែនការជំនាញបំនិនជីវិត ដើម្បីបង្រៀនជំនាញបំនិនជីវិតនៅក្នុងសហគមន៍ និងទៅកាន់ក្មេងស្រី។
  • ចូលរួមការប្រជុំអ្នកថែរក្សាប្រចាំសប្តាហ៍។
  • រក្សាគ្រប់កិច្ចការទាំងអស់ដែលបានអាន ឮ ឬបកប្រែដោយសម្ងាត់បំផុត។
  • ចូលរួមក្នុងការសិក្សាព្រះបន្ទូលខ្លីពេលព្រឹកប្រចាំថ្ងៃ ក៏ដូចជាកាសិក្សាព្រះបន្ទូលជាមួយបុគ្គលិកពេលរសៀល និងចូលរួមអធិស្ឋាន។
  • ធ្វើកិច្ចការផ្សេងទៀតតាមការចាត់តាំង។
  • ជំនឿ និងគុណតម្លៃសំខាន់ៗ៖ (ឧ. និយោជិករបស់យើងអនុវត្ត​ស្របជាមួយនឹងជំនឿ និងមូលដ្ឋានគ្រឹះរបស់អង្គភាព ដោយរួមបញ្ចូលចំណុច​ខាងក្រោម​)៖
  • រក្សាបាននូវទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះយេស៊ូគ្រីស្ទ និងធ្វើជាទីបន្ទាល់ដែលស្ថិតស្ថេររបស់ទ្រង់។ ចូលរួមថ្វាយបង្គំ និងអធិស្ឋាននៅក្រុមជំនុំយ៉ាងទៀងទាត់។
  • បង្ហាញ និងធ្វើជាគំរូនូវការបន្ទាបខ្លួន ភាពចាស់ទុំផ្នែកអារម្មណ៍ ការអត់ធ្មត់ ការស្រលាញ់ ការទទួលយក ការលើកទឹកចិត្ត និងការយល់ចិត្តដ៏ពិតប្រាកដ។
  • ព្យាយាមឱ្យមានសាមគ្គីភាព ការផ្សះផ្សា និងការស្តារឡើងវិញក្នុងចំណោមបុគ្គលិក។
  • មានចំណេះដឹង ឬមានឆន្ទៈក្នុងការរៀនអំពីការប៉ះទង្គិចផ្លូវចិត្ត ដែលរួមមាន ប៉ុន្តែមិនកំណត់ត្រឹមរោគសញ្ញា អាកប្បកិរិយាដែលជាប់ទាក់ទង ការព្យាបាល ការប៉ះទង្គិចផ្លូវចិត្តបន្ទាប់បន្សំ និងការការពារ។
  • មានចិត្តចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ និងរៀនអំពីប្រធានបទនានា ដែលជួយអភិវឌ្ឍខ្លួនឯង ទាំងផ្នែកព្រលឹងវិញ្ញាណ និងវិជ្ជាជីវៈ ព្រមទាំងរៀនអំពីគោលនយោបាយ និងនិតិវិធីផ្សេងៗ។
  • គោរពនូវ បេសកកម្ម ចក្ខុវិស័យ គុណតម្លៃនិង សេចក្តីថ្លែងពីគោលជំនឿរបស់អង្គការមេត្រីអន្តរជាតិ។
  • រក្សាការសម្ងាត់។
  • និយាយតំណាងឲ្យអង្គការមេត្រីអន្តរជាតិ បុគ្កលិករបស់យើង ដៃគូរបស់យើង អ្នកចូលរួមនៅក្នុងកម្មវិធីរបស់ យើង និងអង្គការផ្សេងទៀតជាមួយនឹងការគោរព និងផ្តល់កិត្តិយសគ្រប់ទម្រង់ប្រាស្រ័យទាក់ទងទាំងអស់ ហើយអធិស្ឋានដោយស្មោះត្រង់សម្រាប់មនុស្សម្នាក់ៗ។
  • មានសមត្ថភាពក្នុងការថែទាំ សុខភាពខាងព្រលឹងវិញ្ញាណ រាងកាយ និងផ្លូវអារម្មណ៍ ខណៈពេលដែលកំពុងធ្វើការឆ្ពោះទៅរកចក្ខុវិស័យរបស់ AIM ទាំងមូល និងនាយកដ្ឋានជាក់លាក់។

Requirements

  • កម្រិតវប្បធម៌និងបទពិសោធន៍៖
  • កម្រិតវប្បធម៌៖ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬមានបទពិសោធន៍ការងារសង្គមកិច្ច២ឆ្នាំដែលសមមូល។
  • មានសញ្ញាបត្របរិញ្ញាបត្រ (ចង់បាន)។
  • បទពិសោធន៍៖ មានបទពិសោធន៍ការងារសង្គមកិច្ចកាន់តែប្រសើរ តែមិនតម្រូវ។
  • តម្រូវការផ្សេងៗទៀត៖
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
  • មិនមានកំណត់ត្រាព្រហ្មទណ្ឌ។
  • ជាសមាជិកសកម្មនៃព្រះវិហារគ្រីស្ទបរស័ទ។
  • ត្រូវមានលិខិតបញ្ជាក់ពីគ្រូគង្វាល។
  • ជំនាញ និងសមត្ថភាព៖ ជំនាញ និងសមត្ថភាពជាក់លាក់ និងទូទៅដែលត្រូវការ ដើមី្បបំពេញតម្រូវការនៃមុខដំណែង
  • ស្ទាត់ជំនាញភាសាខ្មែរ៖ សរសេរ និងនិយាយ។
  • អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ៖ ការសរសេរ និងនិយាយ (ចង់បាន)។
  • ចេះប្រើប្រាស់កុំព្យូទ័រ។
  • សមត្ថភាពក្នុងការធ្វើការតែម្នាក់ឯង និងមានគំនិតផ្តួចផ្តើម។
  • សមត្ថភាពក្នុងការធ្វើការនៅក្នុងក្រុមថ្នាក់ដឹកនាំសង្គមកិច្ចនិងព្រឹក្សាយោបល់។
  • សមត្ថភាពក្នុងការដឹកនាំក្រុម ទោះបីជាវាពាក់ព័ន្ធនឹងការសម្រេចចិត្តពិបាកក៏ដោយ។
  • សមត្ថភាពក្នុងការដោះស្រាយបញ្ហា គិតពិចារណា និងធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។
  • សមត្ថភាពក្នុងការគ្រប់គ្រងជម្លោះ និងដាក់វិន័យប្រកបដោយប្រសិទ្ធភាព។
  • មានឆន្ទៈក្នុងការរៀន។
  • សមត្ថភាពក្នុងការបណ្តុះបណ្តាល ណែនាំ និងគ្រប់គ្រងបុគ្គលិក។
  • សមត្ថភាពក្នុងការគ្រប់គ្រងពេលវេលា និងកំណត់អាទិភាពការងារប្រកបដោយប្រសិទ្ធភាព។
  • មានជំនាញទំនាក់ទំនងល្អ ទាំងការសរសេរ និងពាក្យសំដី ដើម្បីសម្របខ្លួនទៅមនុស្សផ្សេងៗគ្នា។

How to Apply

Kindly use the following link to apply for this job:
JOB BY
BongThom.com Jobs
256-A Wat Prawchum Sakor Road, Village 1, Sangkat, Phnom Penh 12110, Phnom Penh
  +855 17 333 885

View all 219 Jobs

Related Jobs


See all jobs