Announced
27/11/202427 days ago
Job Status
Employee
Job Type
Full Time
Expiration Date
26/12/2024 2 days left
Job Location
Job Title
លេខាធិការផ្នែកធនធានមនុស្សWork At
Lycée Français René Descartes
Job Presentation
ពេលនេះយើងខ្ញុំកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងដូចខាងក្រោម៖
លេខាធិការផ្នែកធនធានមនុស្សទទួលខុសត្រូវលើការ តាមដានផ្នែកការងាររដ្ឋបាលបុគ្គលិក(អ្វីៗទាំងអស់ដែលពាក់ព័ន្ធផ្នែកធនធានមនុស្ស) នៅក្រោមការគ្រប់គ្រងរបស់ប្រធានផ្នែកធនធានមនុស្ស។
លក្ខខណ្ឌការងារ
- កិច្ចសន្យាការងារក្នុងតំបន់ ការងារពេញម៉ោង (៤២ ម៉ោងក្នុងមួយសប្តាហ៍) មានរយៈពេលកំណត់ពីថ្ងៃទី ១៦ខែធ្នូ ឆ្នាំ ២០២៤រហូតដល់ថ្ងៃទី ០៨ខែមេសា ឆ្នាំ ២០២៥ អំឡុងពេលសម្រាកលំហែមាតុភាពរបស់បុគ្គលិកម្នាក់។
- ប្រាក់បៀវត្សរ៍គិតទៅតាមបទពិសោធន៍ និងលក្ខណៈសម្បត្តិនានាដែលផ្អែកលើមាត្រដ្ឋានប្រាក់បៀវត្សរ៍របស់សាលា (ពី ៩៤៨ដុល្លារអាមេរិក ដល់ ១៥៦១ដុល្លារអាមេរិកក្នុងមួយខែ)។
- ទទួលបានការធានារ៉ាប់រងសុខភាពសំរាប់បុគ្គលិកនិងគ្រួសារ។
Duties
- ជួយប្រធានផ្នែកធនធានមនុស្សក្នុងការគ្រប់គ្រងឯកសារផ្សេងៗនៃ ផ្នែកធនធានមនុស្ស។
- ចូលរួមក្នុងការ ផ្តល់ព័ត៌មានដល់ភាគីពាក់ព័ន្ធខាងក្នុង និងខាងក្រៅដែលពាក់ព័ន្ធជាមួយបុគ្គលិក។
- ទទួលខុសត្រូវលើការ តាមដានកិច្ធការរដ្ឋបាលបុគ្គលិក នៅក្នុងតារាងតាមដាន។
- ទទួលខុសត្រូវលើការ តាមដាន ការជ្រើសរើសបុគ្គលិក៖ រៀបចំ និងការកែសម្រួលនិង ប្រមូលព័ត៌មានទិន្នន័យអេឡិចត្រូនិចក្នុងតារាងតាមដាន។
- តាមដាន ព័ត៌មានពាក់ព័ន្ធនឹងការបណ្តុះបណ្តាលបុគ្គលិក (សំបុត្រយន្តហោះ ការអនុញ្ញាតបេសកកម្មបណ្តុះបណ្តាលព័ត៌មាននៃការហោះហើរ)។
- ផ្ទៀងផ្ទាត់ឯកសារកិច្ចសន្យា។
- ការរៀបចំឯកសារផ្សេងៗពាក់ព័ន្ធនឹងប្រាក់ខែ។
- ត្រួតពិនិត្យការស្នើសុំបន្តទិដ្ឋាការ។
- ទទួលខុសត្រូវលើការតាមដានទំនាក់ទំនងប្រចាំថ្ងៃជាមួយការធានារ៉ាប់រងសុខភាពសម្រាប់បុគ្គលិកក្រុមទី ១ និងការធានារ៉ាប់រងគ្រោះថ្នាក់សម្រាប់អ្នកផ្តល់សេវា។
- ទទួលខុសត្រូវលើការបកប្រែ។
- កិច្ធកាផ្សេងៗទៀតទាក់ទងនឹងការងារលេខាធិការផ្នែកធនធានមនុស្ស។
Requirements
- មានភាសាកំណើតខ្មែរ។
- មានសមត្ថភាពក្នុងការធ្វើការ ជាភាសាបារាំង។
- គោរពយ៉ាងតឹងរ៉ឹងចំពោះការសម្ងាត់វិជ្ជាជីវៈ។
- ជំនាញទំនាក់ទំនង និងជំនាញស្តាប់។
- មានភាពជាក់លាក់និងភាពត្រឹមត្រូវនៅក្នុងការងារ។
- មានសមត្ថភាពរៀបចំនិងទុកដាក់ឯកសារ។
JOB BY
BongThom.com Jobs
256-A Wat Prawchum Sakor Road, Village 1, Sangkat, Phnom Penh 12110, Phnom Penh
View all 219 Jobs
+855 17 333 885
View all 219 Jobs