Announced
30/10/202424 days ago
Job Status
Employee
Job Type
Full Time
Expiration Date
28/11/2024 5 days left
Job Category
Job Location
Job Title
គិលានុបដ្ឋាយិកា (1 Position)Work At
MAKSON International Academy
Job Presentation
MAKSON International Academy offers excellent education from Nursery to Grade 12. We have a strong commitment to providing holistic and innovative study programmes. Our school offers a great fundamental academic foundation, 21st Century skills, character building, international mindedness, a growth mindset programme, and much more. Our goal is to make sure our students will be high achievers in any of their chosen fields or careers.
Duties
- អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវនីតិវិធីផ្នែកគិលានុបដ្ឋាយិកា និងធានារាល់ការអនុវត្តការងារ ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។
- រៀបចំអត្ថបទសុខភាពប្រចាំខែ ដើម្បីផ្តល់ចំណេះដឹងផ្នែកសុខភាពដល់សិស្សានុសិស្ស និង មាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស។
- ផ្តល់សេវាសង្គ្រោះបឋមដល់សិស្សានុសិស្ស និងបុគ្គលិកសាលារៀន។
- ផ្តល់ការអប់រំ និងប្រឹក្សាយោបល់ទាក់ទងនឹងសុខភាពដល់សិស្សានុសិស្ស មាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស និងបុគ្គលិកសាលារៀន។
- សម្របសម្រួលការរៀបចំ សិក្ខាសាលាអប់រំសុខភាពជូនសិស្សានុសិស្ស មាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស ។
- ផ្តល់ការប្រឹក្សាយោបល់ជូនគណៈនាយកលើការថែរក្សាសុខភាព និងសុវត្ថិភាពកុមារ ។
- គ្រប់គ្រង និងតាមដានការលូតលាស់កុមារតាមរយៈការវាស់កម្ពស់ និងថ្លឹងទម្ងន់ប្រចាំខែ។
- រៀបចំរបាយការណ៍ការលូតលាស់របស់កុមារ ប្រចាំវគ្គផ្ញើទៅមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស។
- គ្រប់គ្រង និងអភិវឌ្ឍលើកម្មវិធីសុខភាពសាលារៀន។
- ចូលរួមគ្រប់សកម្មភាពរបស់សាលារៀន ដែលគាំទ្រដល់សេវាសុខភាព។
- គ្រប់គ្រងលើកំណត់ត្រាសុខភាព និងការលូតលាស់របស់សិស្ស ដោយប្រៀបធៀបពី ១វគ្គ ទៅ១វគ្គសិក្សា។
- ធ្វើបញ្ជីសារពើភណ្ឌសម្ភារពេទ្យ ថ្នាំពេទ្យ និងរបាយការណ៍ប្រចាំខែ ចំពោះសម្ភារបាត់បង់ បែកបាក់ ផុតកំណត់ការប្រើប្រាស់ ឬប្រើអស់។
- មានវត្តមានជាមួយសិស្សនៅបរិវេណសាលាមុនម៉ោងចូលរៀន និងពេលចេញទៅផ្ទះ ដើម្បីជួយមើលថែសុវត្ថិភាព និងត្រួតពិនិត្យមើលសុខភាពកុមារ។
- ត្រូវមានអាកប្បកិរិយារួសរាយរាក់ទាក់ មានទំនាក់ទំនងល្អ ចំពោះសិស្សមាតាបិតា ឬអ្នកអាណាព្យាបាល សិស្ស និងមិត្តរួមការងារ។
- គោរពម៉ោងការងារ ស្លៀកពាក់ឯកសណ្ឋាន និងកាតសម្គាល់ខ្លួនតាម ការកំណត់របស់សាលារៀន។
- បំពេញភារកិច្ចការងារពាក់ព័ន្ធផ្សេងៗទៀត ក្នុងករណីមានការចាត់តាំងពីថ្នាក់ដឹកនាំ សាលារៀន។
Requirements
- មានចំណេះដឹងយ៉ាងតិច កំពុងសិក្សាថ្នាក់ពេទ្យបឋម ឬមធ្យមផ្នែកវេជ្ជសាស្រ្ត
- មានបទពិសោធន៍ យ៉ាងតិច ០១ឆ្នាំ
- មានចំណេះដឹងភាសាអង់គ្លេសអាចទំនាក់ទំនងបាន
- មានជំនាញល្អក្នុងការពន្យល់ពេលធ្វើបទបង្ហាញ
- មានចំណេះដឹងកុំព្យូទ័រ (MS. Word & Excel, Internet & Email)
- មានចំណេះដឹង និងបទពិសោធន៍ លើការសង្រោះបឋម
- មានជំនាញក្នុងការទំនាក់ទំនងអន្តរបុគ្គល
- មានអាកប្បកិរិយា និងទំនាក់ទំនងល្អ រួសរាយរាក់ទាក់ ព្រមទាំងមានទំនួលខុសត្រូវខ្ពស់
- មានភាពអំណត់ក្នុងការងារ គោរពពេលវេលា សុភាពរាបសា និងចេះផ្តល់ដំបូន្មានផ្នែកសុខភាព
- មានភាពស្មោះត្រង់ និងអាចធ្វើការជាក្រុម
JOB BY
BongThom.com Jobs
256-A Wat Prawchum Sakor Road, Village 1, Sangkat, Phnom Penh 12110, Phnom Penh
View all 194 Jobs
+855 17 333 885
View all 194 Jobs