Job offer: អ្នកជំនួយការអប់រំ (1 Position)


Announced
30/10/202424 days ago
Job Status
Employee
Job Type
Full Time
Expiration Date
28/11/2024 5 days left
Job Category
Job Location
Job Title
អ្នកជំនួយការអប់រំ (1 Position)
Work At
Lycée Français René Descartes
Job Presentation

វិទ្យាល័យ​បារាំង​ René Descartes ភ្នំពេញ​នៃ​ប្រទេសកម្ពុជា​ ស្វែងរក​បុគ្គលិក​ទាំងពីរ​ភេទ​ មួយ​រូប​ក្នុង​មុខតំណែង​ជា​អ្នក​ជំនួយ​ការអប់រំ​។

មុខតំណែង​នេះ​ក្រោម​កិច្ចសន្យា​ការងារ​ក្នុងស្រុក​ ចាប់ពី​ខែ​ធ្នូ​ ២០២៤

អ្នក​ជំនួយ​ការអប់រំ​ធ្វើការ​នៅ​ក្នុង​ការិយាល័យ​ Vie Scolaire ដែល​ស្ថិត​ក្រោមអំណាច​ការ​គ្រប់គ្រង​របស់​ប្រធាន​ទីប្រឹក្សា​អប់រំ​។

អ្នក​ជំនួយ​ការអប់រំ​ ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ចាត់ចែង​រៀបចំ​ដឹកនាំ​របស់​ការិយាល័យ​Vie Scolaire ដូចជា​ការ​គ្រប់គ្រង​ ការ​ឃ្លាំមើល​ និង​ការ​ជួយជ្រោមជ្រែង​ការសិក្សា​របស់​សិស្សានុសិស្ស​ ។

លក្ខខ័ណ្ឌ​ការងារ​

កិច្ចសន្យា​ការងារ​ក្នុង​តំបន់​ ការងារ​ពេញ​ម៉ោង​ (៤២ ម៉ោង​ក្នុង​មួយ​សប្តាហ៍​) មាន​រយៈពេល​កំណត់​រហូតដល់​ថ្ងៃ​ទី​ ៣១ខែ​សីហា​ ឆ្នាំ​ ២០២៥ ដែល​បន្ទាប់មក​អាច​បន្ត​ជាថ្មី​ ឬផ្លាស់​ប្តូរទៅជា​កិច្ចសន្យា​មាន​រយៈពេល​មិន​កំណត់​។

ប្រាក់បៀវត្សរ៍​គិតទៅ​តាម​បទពិសោធន៍​ និង​លក្ខណៈ​សម្បត្តិ​នានា​ដែល​ផ្អែកលើ​មាត្រដ្ឋាន​ប្រាក់បៀវត្សរ៍​របស់​សាលា​។

មានការ​ធានា​រ៉ាប់រង​សុខភាព​សម្រាប់​និយោ​ជិក និង​គ្រួសារ​របស់​គាត់​។

កាលបរិច្ឆេទ​ចាប់​ផ្តើ​មធ្វើការ​៖ ខែ​ធ្នូ​ ឆ្នាំ​២០២៤។

Duties

  • អ្នកជំនួយការអប់រំទទួលស្វាគមន៍សាធារណជន និងអ្នកគ្រប់គ្នាដែលមករកការិយាល័យ Vie Scolaire ។
  • គាត់ត្រួតពិនិត្យការចូល / ការចេញពីសាលា និងសកម្មភាពនានារបស់សិស្សានុសិស្សនៅក្នុងសាលារៀន។
  • គាត់ចូលរួមក្នុងការដឹកនាំ និងការរៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងកីឡានានា។
  • គាត់ចូលរួមក្នុងការចេញក្រៅ និងការធ្វើដំណើរកម្សាន្តរបស់សាលារៀន។
  • គាត់ត្រួតពិនិត្យមើលសិស្សានុសិស្សក្នុងអំឡុងពេលសិក្សា (បន្ទប់សិក្សា បន្ទប់ធ្វើលំហាត់ បន្ទប់ដាក់ពិន័យសិស្ស បន្ទប់ប្រឡង បន្ទប់អាហារដ្ឋាន) និងរួមចំណែកក្នុងការជួយផ្នែកគរុកោសល្យ ដោយជ្រោមជ្រែងបន្ថែមលើកិច្ចការផ្ទាល់ខ្លួនរបស់សិស្ស។
  • គាត់ចូលរួមចំណែកក្នុងគោលនយោបាយអប់រំរបស់សាលា ដោយចូលរួមក្នុងវគ្គបណ្តុះបណ្តាលប្រធានថ្នាក់ និងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្រាប់ជីវិតសិក្សា ថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ។
  • គាត់ពង្រឹងសិស្សានុសិស្សឱ្យគោរពតាមបទបញ្ជាផ្ទៃក្នុងសាលានិង អន្តេវាសិកដ្ឋាន ព្រមទាំងកំណត់ / ឱ្យដំណឹងជាមុន និងរាយការណ៍អំពីការលំបាក ឬភាពតានតឹងរវាងសិស្សានុសិស្សទាំងអស់ខាងមធ្យមសិក្សា។
  • គាត់បំពេញការងាររដ្ឋបាលរបស់ការិយាល័យ Vie Scolaire ជាពិសេសការគ្រប់គ្រងអវត្តមាន ការមកយឺតនិងការទំនាក់ទំនងជាមួយមាតាបិតាសិស្ស។
  • គាត់ រួមចំណែកដល់ការរៀបចំការប្រឡង។
  • គាត់ជូនដំណឹង និងណែនាំដល់សិស្សានុសិស្ស ។
  • គាត់ជួយបកប្រែជាមួយគ្រួសារដែលមិននិយាយភាសាបារាំង។

Requirements

  • មានកម្រិតត្រឹមមធ្យមសិក្សាទុតិយភូមិ ល្អបំផុតធ្លាប់មានបទពិសោធន៍ការងារប្រហាក់ប្រហែលទៅនឹងមុខតំណែងខាងលើ ឬទាក់ទងទៅនឹងការជួយជ្រោមជ្រែងសិស្សជំទង់ៗ ។
  • មានសមត្ថភាពក្នុងការធ្វើការ ជាភាសាបារាំង និងជាភាសាអង់គ្លេស ។

How to Apply

Kindly use the following link to apply for this job:
JOB BY
BongThom.com Jobs
256-A Wat Prawchum Sakor Road, Village 1, Sangkat, Phnom Penh 12110, Phnom Penh
  +855 17 333 885

View all 200 Jobs

Related Jobs


See all jobs