វិទ្យាល័យបារាំង René Descartes ភ្នំពេញនៃប្រទេសកម្ពុជា ស្វែងរកបុគ្គលិកទាំងពីរភេទ មួយរូបក្នុងមុខតំណែងជាអ្នកជំនួយការអប់រំ។
មុខតំណែងនេះក្រោមកិច្ចសន្យាការងារក្នុងស្រុក ចាប់ពីខែធ្នូ ២០២៤
អ្នកជំនួយការអប់រំធ្វើការនៅក្នុងការិយាល័យ Vie Scolaire ដែលស្ថិតក្រោមអំណាចការគ្រប់គ្រងរបស់ប្រធានទីប្រឹក្សាអប់រំ។
អ្នកជំនួយការអប់រំ ចូលរួមចំណែកក្នុងការជួយចាត់ចែងរៀបចំដឹកនាំរបស់ការិយាល័យVie Scolaire ដូចជាការគ្រប់គ្រង ការឃ្លាំមើល និងការជួយជ្រោមជ្រែងការសិក្សារបស់សិស្សានុសិស្ស ។
លក្ខខ័ណ្ឌការងារ
កិច្ចសន្យាការងារក្នុងតំបន់ ការងារពេញម៉ោង (៤២ ម៉ោងក្នុងមួយសប្តាហ៍) មានរយៈពេលកំណត់រហូតដល់ថ្ងៃទី ៣១ខែសីហា ឆ្នាំ ២០២៥ ដែលបន្ទាប់មកអាចបន្តជាថ្មី ឬផ្លាស់ប្តូរទៅជាកិច្ចសន្យាមានរយៈពេលមិនកំណត់។
ប្រាក់បៀវត្សរ៍គិតទៅតាមបទពិសោធន៍ និងលក្ខណៈសម្បត្តិនានាដែលផ្អែកលើមាត្រដ្ឋានប្រាក់បៀវត្សរ៍របស់សាលា។
មានការធានារ៉ាប់រងសុខភាពសម្រាប់និយោជិក និងគ្រួសាររបស់គាត់។
កាលបរិច្ឆេទចាប់ផ្តើមធ្វើការ៖ ខែធ្នូ ឆ្នាំ២០២៤។
Duties
- អ្នកជំនួយការអប់រំទទួលស្វាគមន៍សាធារណជន និងអ្នកគ្រប់គ្នាដែលមករកការិយាល័យ Vie Scolaire ។
- គាត់ត្រួតពិនិត្យការចូល / ការចេញពីសាលា និងសកម្មភាពនានារបស់សិស្សានុសិស្សនៅក្នុងសាលារៀន។
- គាត់ចូលរួមក្នុងការដឹកនាំ និងការរៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងកីឡានានា។
- គាត់ចូលរួមក្នុងការចេញក្រៅ និងការធ្វើដំណើរកម្សាន្តរបស់សាលារៀន។
- គាត់ត្រួតពិនិត្យមើលសិស្សានុសិស្សក្នុងអំឡុងពេលសិក្សា (បន្ទប់សិក្សា បន្ទប់ធ្វើលំហាត់ បន្ទប់ដាក់ពិន័យសិស្ស បន្ទប់ប្រឡង បន្ទប់អាហារដ្ឋាន) និងរួមចំណែកក្នុងការជួយផ្នែកគរុកោសល្យ ដោយជ្រោមជ្រែងបន្ថែមលើកិច្ចការផ្ទាល់ខ្លួនរបស់សិស្ស។
- គាត់ចូលរួមចំណែកក្នុងគោលនយោបាយអប់រំរបស់សាលា ដោយចូលរួមក្នុងវគ្គបណ្តុះបណ្តាលប្រធានថ្នាក់ និងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្រាប់ជីវិតសិក្សា ថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ។
- គាត់ពង្រឹងសិស្សានុសិស្សឱ្យគោរពតាមបទបញ្ជាផ្ទៃក្នុងសាលានិង អន្តេវាសិកដ្ឋាន ព្រមទាំងកំណត់ / ឱ្យដំណឹងជាមុន និងរាយការណ៍អំពីការលំបាក ឬភាពតានតឹងរវាងសិស្សានុសិស្សទាំងអស់ខាងមធ្យមសិក្សា។
- គាត់បំពេញការងាររដ្ឋបាលរបស់ការិយាល័យ Vie Scolaire ជាពិសេសការគ្រប់គ្រងអវត្តមាន ការមកយឺតនិងការទំនាក់ទំនងជាមួយមាតាបិតាសិស្ស។
- គាត់ រួមចំណែកដល់ការរៀបចំការប្រឡង។
- គាត់ជូនដំណឹង និងណែនាំដល់សិស្សានុសិស្ស ។
- គាត់ជួយបកប្រែជាមួយគ្រួសារដែលមិននិយាយភាសាបារាំង។
Requirements
- មានកម្រិតត្រឹមមធ្យមសិក្សាទុតិយភូមិ ល្អបំផុតធ្លាប់មានបទពិសោធន៍ការងារប្រហាក់ប្រហែលទៅនឹងមុខតំណែងខាងលើ ឬទាក់ទងទៅនឹងការជួយជ្រោមជ្រែងសិស្សជំទង់ៗ ។
- មានសមត្ថភាពក្នុងការធ្វើការ ជាភាសាបារាំង និងជាភាសាអង់គ្លេស ។
BongThom.com Jobs
View all 194 Jobs