Job vacancy គិលានុបដ្ឋាយិកា (1 Position)


Announced
06 September, 2024
Job Type
Full Time
Job Status
Employee
Job Title

គិលានុបដ្ឋាយិកា (1 Position)

Job Location
Job Presentation

MAKSON International Academy offers excellent education from Nursery to Grade 12. We have a strong commitment to providing holistic and innovative study programmes. Our school offers a great fundamental academic foundation, 21st Century skills, character building, international mindedness, a growth mindset programme, and much more. Our goal is to make sure our students will be high achievers in any of their chosen fields or careers.

Duties

  • អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវនីតិវិធីផ្នែកគិលានុបដ្ឋាយិកា និងធានារាល់ការអនុវត្តការងារ ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។
  • រៀបចំអត្ថបទសុខភាពប្រចាំខែ ដើម្បីផ្តល់ចំណេះដឹងផ្នែកសុខភាពដល់សិស្សានុសិស្ស និង មាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស។
  • ផ្តល់សេវាសង្គ្រោះបឋមដល់សិស្សានុសិស្ស និងបុគ្គលិកសាលារៀន។
  • ផ្តល់ការអប់រំ និងប្រឹក្សាយោបល់ទាក់ទងនឹងសុខភាពដល់សិស្សានុសិស្ស មាតាបិតា ឬ អ្នកអាណា​ព្យាបាលសិស្ស និងបុគ្គលិកសាលារៀន។
  • សម្របសម្រួល​ការ​រៀបចំ សិក្ខា​សាលា​អប់​រំ​សុខភាព​ជូន​សិស្សានុសិស្ស មាតាបិតា ឬ អ្នកអាណា​ព្យាបាលសិស្ស ។
  • ផ្តល់​ការ​ប្រឹក្សា​យោបល់​ជូន​គណៈនាយកលើ​ការ​ថែ​រក្សា​សុខភាព និង​សុវត្ថិភាព​កុមារ ។
  • គ្រប់គ្រង និងតាមដានការលូតលាស់កុមារ​តាមរយៈការវាស់កម្ពស់ និងថ្លឹងទម្ងន់ប្រចាំខែ។
  • រៀបចំរបាយការណ៍ការលូតលាស់របស់កុមារ ប្រចាំវគ្គផ្ញើទៅមាតាបិតា ឬ​​អ្នក​អាណាព្យាបាលសិស្ស។
  • គ្រប់គ្រង និង​អភិវឌ្ឍលើកម្មវិធីសុខភាពសាលារៀន។
  • ចូលរួមគ្រប់សកម្មភាពរបស់សាលារៀន ដែលគាំទ្រដល់សេវាសុខភាព។
  • គ្រប់គ្រងលើកំណត់ត្រាសុខភាព និងការលូតលាស់របស់សិស្ស ដោយប្រៀបធៀបពី ១វគ្គ ទៅ១វគ្គសិក្សា។
  • ធ្វើបញ្ជីសារពើភណ្ឌសម្ភារពេទ្យ ថ្នាំពេទ្យ និងរបាយការណ៍ប្រចាំខែ ចំពោះសម្ភារបាត់បង់ បែកបាក់ ផុតកំណត់ការប្រើប្រាស់ ឬប្រើអស់។
  • មានវត្តមាន​ជាមួយ​សិស្សនៅបរិវេណសាលាមុនម៉ោងចូលរៀន និងពេលចេញទៅផ្ទះ ដើម្បីជួយមើលថែសុវត្ថិភាព និងត្រួតពិនិត្យមើលសុខភាពកុមារ។
  • ត្រូវមានអាកប្បកិរិយារួសរាយរាក់ទាក់ មានទំនាក់ទំនងល្អ ចំពោះសិស្ស​មាតាបិតា ឬអ្នកអាណាព្យាបាល សិស្ស និងមិត្តរួម​ការងារ។
  • គោរពម៉ោងការងារ ស្លៀកពាក់ឯកសណ្ឋាន និងកាតសម្គាល់ខ្លួនតាម ការកំណត់របស់សាលារៀន។
  • បំពេញភារកិច្ចការងារពាក់ព័ន្ធផ្សេងៗទៀត ក្នុងករណីមានការចាត់តាំងពីថ្នាក់ដឹកនាំ សាលារៀន។

Requirements

  • មានចំណេះដឹងយ៉ាងតិច កំពុងសិក្សាថ្នាក់​ពេទ្យបឋម ឬមធ្យមផ្នែកវេជ្ជសាស្រ្ត
  • មានបទពិសោធន៍ យ៉ាងតិច ០១ឆ្នាំ
  • មានចំណេះដឹងភាសាអង់គ្លេសអាចទំនាក់ទំនងបាន
  • មានជំនាញល្អក្នុងការពន្យល់ពេលធ្វើបទបង្ហាញ
  • មានចំណេះដឹងកុំព្យូទ័រ (MS. Word & Excel, Internet & Email)
  • មានចំណេះដឹង និងបទពិសោធន៍ លើការសង្រោះបឋម
  • មានជំនាញក្នុងការទំនាក់ទំនងអន្តរបុគ្គល
  • មានអាកប្បកិរិយា និងទំនាក់ទំនងល្អ រួសរាយរាក់ទាក់ ព្រមទាំងមានទំនួលខុសត្រូវខ្ពស់
  • មានភាពអំណត់ក្នុងការងារ គោរពពេលវេលា សុភាពរាបសា និងចេះផ្តល់ដំបូន្មានផ្នែកសុខភាព
  • មានភាពស្មោះត្រង់ និងអាចធ្វើការជាក្រុម
Valid Till
4 Oct, 2024 (17 days left)

JOB BY
BongThom.com Jobs
256-A Wat Prawchum Sakor Road, Village 1, Sangkat, Phnom Penh 12110, Phnom Penh
  +855 17 333 885

View all 128 Jobs

WORK AT
MAKSON International Academy

How to Apply

Kindly use the following link to apply for this job:

More Job Vacancies


See all jobs