Job offer: អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការ - រោងចក្រផលិតថ្នាំបៀក


Announced
30/10/202425 days ago
Job Status
Employee
Job Type
Full Time
Expiration Date
25/11/2024 1 days left
Job Location
Job Title
អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការ - រោងចក្រផលិតថ្នាំបៀក
Work At
D.Q.D. Manufacturing Co., Ltd.
Job Presentation

ក្រុមហ៊ុន​ ឌី.ឃ្យូ.ឌី មេនូហ្វេ​កឆឺរីង​ ឯ.ក គឺជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ការ​ផលិត​សម្ភារៈ​គ្រឿងសំណង់​ ដែល​មានគុណ​ភាព​ខ្ពស់​មាន​ជំនាញ​ឯកទេស​លើការផលិតផលិតផល​ថ្នាំ​បៀក​។ពួកយើង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើត​ការ​ច្នៃប្រឌិត​ គុណភាព​ និង​និរន្តរភាព​នៅ​ក្នុង​វិស័ឧស្សាហកម្ម​សំណង់​។ ដើម្បី​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​កំណើន​របស់យើង​ យើងខ្ញុំ​កំពុង​ស្វែងរក​សហការី​ផ្នែក​ទី​ផ្សារ​ដែល​អាច​ជួយ​ជំរុញ​ និង​មាន​ភាព​ច្នៃប្រឌិត​ ដើម្បី​ដឹកនាំ​ផ្នែក​ទី​ផ្សារ​របស់យើង​ ដោយ​ផ្តោត​លើការបង្កើន​ការ​លក់​ ពង្រីក​វត្តមាន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម​របស់យើង​ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​ផ្សេង​ៗដែល​នឹង​ដាក់​តាំង​បង្ហាញ​ពី​ផលិតផល​ និង​ម៉ាក​យីហោ​របស់យើង​។

ទិដ្ឋភាព​ទូទៅ​នៃ​ការងារ​៖

យើងខ្ញុំ​កំពុង​ស្វែងរក​អ្នកគ្រប់គ្រង​ប្រតិបត្តិការ​ដែល​មានការ​តាំងចិត្ត​និង​បទពិសោធន៍​ខ្ពស់​ដើម្បី​ត្រួតពិនិត្យ​ប្រតិបត្តិការ​នៃ​រោងចក្រ​ផលិត​ថ្នាំ​បៀក​របស់យើង​ខ្ញុំ​។ បេក្ខជន​ដែល​យើង​កំពុង​ស្វែងរក​គឺជា​បេក្ខជន​ដែល​មាន​ប្រវត្តិ​ធ្វើការ​ក្នុង​ផលិតកម្ម​រោងចក្រ​ មាន​ភាពជា​អ្នកដឹកនាំ​ក្រុម​និង​ការ​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ដំណើរការ​។ មុខតំណែង​មួយនេះ​នឹង​ទទួលខុសត្រូវ​ក្នុង​ការធានា​ប្រសិទ្ធ​ភាព​ផលិតកម្ម​ ការ​រក្សា​ស្តង់​ដារ​គុណភាព​ និង​ ការ​សម្រេច​បាន​នូវ​គោលដៅ​ប្រតិបត្តិការ​ និង​ហិរញ្ញវត្ថុ​របស់ក្រុមហ៊ុន​។

អត្ថប្រយោជន៍​ទទួល​បាន​៖

  • ប្រាក់​បៀវត្ស​សមរម្យ​
  • ការធានា​រ៉ាប់រង​ទៅលើ​សុខភាព​និង​សុវត្ថិភាព​
  • ឱកាស​ក្នុង​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​ និង​ការ​រីក​ចម្រើន​ការងារ​
  • កន្លែងធ្វើការ​ប្រកបដោយ​ ការ​សហការ​និង​ការ​គាំទ្រ​

Duties

  • ដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់រោងចក្រផលិតថ្នាំបៀក។
  • ធានានូវដំណើរការផលិតកម្មប្រកបដោយប្រសិទ្ធភាព និងបង្កើនប្រសិទ្ធភាពដំណើរការរបស់រោងចក្រ ដើម្បីបំពេញតាមគោលដៅទិន្នផល និងគុណភាពរបស់ក្រុមហ៊ុន។
  • បង្កើត និងអនុវត្តយុទ្ធសាស្រ្តដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងកាត់បន្ថយការចំណាយ។
  • ត្រួតពិនិត្យការគ្រប់គ្រងសារពើភ័ណ្ឌ លទ្ធកម្ម និងដំណើរការចង្វាក់ផ្គត់ផ្គង់។
  • ធានាការអនុលោមតាមបទប្បញ្ញត្តិសុខភាព សុវត្ថិភាព និងបរិស្ថាន។
  • សហការជាមួយក្រុមការងារផ្នែកធានាគុណភាព ដើម្បីរក្សា និងលើកកម្ពស់ស្តង់ដារផលិតផល។
  • គ្រប់គ្រង និងណែនាំបុគ្គលិករោងចក្រ ជំរុញបរិយាកាសការងារមានភាពរស់រវើក និងផលិតភាព។
  • តាមដានសូចនាករការអនុវត្តសំខាន់ៗ (KPIs) និងរាយការណ៍អំពីដំណើរការរោងចក្រទៅកាន់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់។
  • រៀបចំ និងគ្រប់គ្រងថវិការបស់រោងចក្រ ដោយធានានូវការគ្រប់គ្រងការចំណាយ និងវិន័យហិរញ្ញវត្ថុ។
  • សម្របសម្រួលជាមួយក្រុមការងារផ្នែកផ្សេងទៀត រួមទាំងផ្នែកលក់ ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ និងផ្នែកដឹកជញ្ជូន ដើម្បីឱ្យប្រតិបត្តិការស្របជាមួយនឹងគោលបំណងរបស់ក្រុមហ៊ុន។

Requirements

  • ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជំនាញ វិស្វកម្ម ផលិតកម្ម គ្រប់គ្រងធុរកិច្ច រឺជំនាញផ្សេងៗដែលពាក់ព័ន្ធ (មានសញ្ញាបត្រថ្នាក់អនុបណ្ឌិតជាការល្អប្រសើរ)
  • មានបទពិសោធន៍ច្បាស់លាស់ (3 ឆ្នាំឡើងទៅ) ក្នុងការគ្រប់គ្រងរោងចក្រ ជាពិសេសនៅក្នុងឧស្សាហកម្មសម្ភារៈសំណង់។
  • មានភាពជាអ្នកដឹកនាំ និងជំនាញក្នុងការគ្រប់គ្រងក្រុម រួមជាមួយជំនាញក្នុងការលើកទឹកចិត្ត និងណែនាំក្រុមការងារធំ។
  • មានចំណេះដឹងជ្រៅជ្រះអំពីដំណើរការផលិត ការធ្វើផែនការផលិតកម្ម និងការត្រួតពិនិត្យគុណភាព។
  • មានជំនាញក្នុងការដោះស្រាយបញ្ហា និងសមត្ថភាពក្នុងការសម្រេចចិត្ត​បានល្អ
  • ស្គាល់ពីបទប្បញ្ញត្តិសុខភាព និងសុវត្ថិភាពនៅក្នុងកន្លែងផលិតកម្ម។
  • ស្ទាត់ជំនាញផ្នែកហិរញ្ញវត្ថុ រួមជាមួយនឹងបទពិសោធន៍គ្រប់គ្រងថវិការ និងការចំណាយសម្រាប់ប្រតិបត្តិការ
  • ត្រូវមានជំនាញភាសាខ្មែរ។ បេក្ខជន/បេក្ខនារីជាជនជាតិបរទេសដែលមានជំនាញភាសាខ្មែរល្អក៏អាចធ្វើការការដាក់ពាក្យផងដែរ។
  • ត្រូវមានជំនាញភាសាអង់គ្លេសសម្រាប់ការប្រាស្រ័យទាក់ទងជាមួយថ្នាក់ដឹកនាំជនជាតិបរទេស និងសម្រាប់ការរាយការណ៍។

How to Apply

Kindly use the following link to apply for this job:
JOB BY
BongThom.com Jobs
256-A Wat Prawchum Sakor Road, Village 1, Sangkat, Phnom Penh 12110, Phnom Penh
  +855 17 333 885

View all 199 Jobs

Related Jobs


See all jobs