Job offer: សហការីផ្នែកទីផ្សារ


Announced
30/10/202425 days ago
Job Status
Employee
Job Type
Full Time
Expiration Date
25/11/2024 1 days left
Job Location
Job Title
សហការីផ្នែកទីផ្សារ
Work At
D.Q.D. Manufacturing Co., Ltd.
Job Presentation

ក្រុមហ៊ុន​ ឌី.ឃ្យូ.ឌី មេនូហ្វេ​កឆឺរីង​ ឯ.ក គឺជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ការ​ផលិត​សម្ភារៈ​គ្រឿងសំណង់​ ដែល​មានគុណ​ភាព​ខ្ពស់​មាន​ជំនាញ​ឯកទេស​លើការផលិតផលិតផល​ថ្នាំ​បៀក​។ពួកយើង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើត​ការ​ច្នៃប្រឌិត​ គុណភាព​ និង​និរន្តរភាព​នៅ​ក្នុង​វិស័ឧស្សាហកម្ម​សំណង់​។ ដើម្បី​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​កំណើន​របស់យើង​ យើងខ្ញុំ​កំពុង​ស្វែងរក​សហការី​ផ្នែក​ទី​ផ្សារ​ដែល​អាច​ជួយ​ជំរុញ​ និង​មាន​ភាព​ច្នៃប្រឌិត​ ដើម្បី​ដឹកនាំ​ផ្នែក​ទី​ផ្សារ​របស់យើង​ ដោយ​ផ្តោត​លើការបង្កើន​ការ​លក់​ ពង្រីក​វត្តមាន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម​របស់យើង​ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​ផ្សេង​ៗដែល​នឹង​ដាក់​តាំង​បង្ហាញ​ពី​ផលិតផល​ និង​ម៉ាក​យីហោ​របស់យើង​។

ទិដ្ឋភាព​ទូទៅ​នៃ​ការងារ​៖

សហការី​ផ្នែក​ទី​ផ្សារ​នឹង​ទទួលខុសត្រូវ​ចំពោះ​ការ​បង្កើត​ និង​អនុវត្ត​យុទ្ធ​សាស្រ្តនានា​ដើម្បី​ជំរុញ​ការ​លក់​ បង្កើន​ការ​ស្គាល់​នៃ​ម៉ាក​យីហោ​ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​ទី​ផ្សារ​។ បេក្ខជន​ដែល​យើង​កំពុង​ស្វែងរក​គឺជា​បេក្ខជន​ដែល​មាន​បទពិសោធន៍​ក្នុង​ទី​ផ្សារ​ ផ្តោត​លើការលក់​ មាន​យុទ្ធ​សាស្រ្តផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម​ និង​ការ​គ្រប់គ្រង​ព្រឹត្តិការណ៍​កម្មវិធី​ផ្សេង​ៗ។ អ្នក​នឹង​ធ្វើការ​ជាប់​ជាមួយ​ក្រុម​ការងារ​ផ្នែក​លក់​របស់យើង​ដើម្បី​បង្កើត​យុទ្ធនាការ​ផ្សេង​ៗដែល​ឆ្លើយតបទៅនឹង​អតិថិជន​គោលដៅ​របស់យើង​ និង​ជំរុញ​កំណើន​ប្រាក់ចំណូល​សម្រាប់​ផលិតផល​ថ្នាំ​លាប​ និង​សម្ភារៈ​របស់យើង​។

អត្ថប្រយោជន៍​ទទួល​បាន​៖

  • ប្រាក់​បៀវត្ស​សមរម្យ​
  • ការធានា​រ៉ាប់រង​ទៅលើ​សុខភាព​និង​សុវត្ថិភាព​
  • ឱកាស​ក្នុង​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​ និង​ការ​រីក​ចម្រើន​ការងារ​
  • កន្លែងធ្វើការ​ប្រកបដោយ​ ការ​សហការ​និង​ការ​គាំទ្រ​

Duties

  • បង្កើត និងអនុវត្តយុទ្ធសាស្រ្តទីផ្សារដើម្បីបង្កើនការលក់ថ្នាំលាប និងសម្ភារៈពាក់ព័ន្ធផ្សេងៗ
  • គ្រប់គ្រង និងពង្រីកវត្តមានរបស់ក្រុមហ៊ុននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម បង្កើតមាតិកាដែលគួរឱ្យចាប់អារម្មណ៍រំលេចពីផលិតផលរបស់យើង និងបង្កើនភាពជឿជាក់ពីអតិថិជនទៅលើផលិតផល។
  • រៀបចំផែនការ សម្របសម្រួល និងប្រតិបត្តិព្រឹត្តិការណ៍ទីផ្សារ ដូចជាការសម្ពោធផលិតផល ពិព័រណ៍ពាណិជ្ជកម្ម និងការតាំងពិពណ៌ឧស្សាហកម្មផ្សេងៗ។
  • សហការជាមួយក្រុមការងារផ្នែកលក់ដើម្បីបង្កើតការផ្សព្វផ្សាយគោលដៅ និងយុទ្ធនាការដើម្បីគាំទ្រដល់គោលដៅចំណូល។
  • វិភាគនិន្នាការទីផ្សារ និងមតិកែលម្អរបស់អតិថិជនដើម្បីកំណត់ឱកាសសម្រាប់ការផ្សព្វផ្សាយ និងកំណើនផលិតផល។
  • តាមដាន និងរាយការណ៍អំពីរង្វាស់នៃការអនុវត្តទីផ្សារ ដោយផ្តល់នូវមតិយោបល់ផ្សេងៗដែលអាចអនុវត្តបានសម្រាប់ការកែលម្អជាបន្តបន្ទាប់។
  • គ្រប់គ្រងថវិកាទីផ្សារ ធានាការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពសម្រាប់ផលប៉ះពាល់អតិបរមា។
  • បង្កើត និងរក្សាទំនាក់ទំនងជាមួយអ្នកលក់ អ្នករៀបចំកម្មវិធី និងអ្នកមានឥទ្ធិពលក្នុងឧស្សាហកម្ម ដើម្បីបង្កើនការមើលឃើញនិងការស្គាល់ម៉ាកយីហោរបស់យើង។

Requirements

  • ត្រូវមានបរិញ្ញាបត្រផ្នែកទីផ្សារ ជំនាញគ្រប់គ្រងធុរៈកិច្ច ឬជំនាញផ្សេងៗដែលពាក់ព័ន្ធ។
  • បទពិសោធន៍ច្បាស់លាស់ (ពី១ ដល់ 3ឆ្នាំឡើង) ក្នុងទីផ្សារ ដោយផ្តោតលើការជំរុញការលក់ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម។
  • មានបទពិសោធន៍ក្នុងការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កម្មវិធី ជាពិសេសក្នុងវិស័យសំណង់ ឬថ្នាំលាប។
  • ជំនាញទំនាក់ទំនង និងកិច្ចសហការល្អ មានសមត្ថភាពធ្វើការប្រកបដោយប្រសិទ្ធភាពជាមួយក្រុមការងារផ្សេងទៀត។
  • ជំនាញវិភាគខ្ពស់ដើម្បីវាយតម្លៃការអនុវត្តទីផ្សារ និងបង្កើនប្រសិទ្ធភាពយុទ្ធនាការ។
  • ជំនាញក្នុងប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម ឧបករណ៍ទីផ្សារឌីជីថល និងប្រព័ន្ធគ្រប់គ្រងខ្លឹមសារ។
  • ការស្គាល់ពីឧស្សាហកម្មសំណង់ ឬថ្នាំលាប ជាសមត្ថភាពបូកបន្ថែម។
  • មានផ្នត់គំនិតច្នៃប្រឌិត ជាមួយនឹងចំណង់ចំណូលចិត្តក្នុងការផ្តល់នូវយុទ្ធសាស្រ្តទីផ្សារប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាព។
  • ត្រូវមានជំនាញប្រើប្រាស់ភាសាខ្មែរ និងអាចប្រើប្រាស់មូលដ្ឋានភាសាអង់គ្លេស ដើម្បីធានាបាននូវការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយអ្នកពាក់ព័ន្ធម្ចាស់ក្រុមហ៊ុនទាំងក្នុងស្រុក និងបរទេស។

How to Apply

Kindly use the following link to apply for this job:
JOB BY
BongThom.com Jobs
256-A Wat Prawchum Sakor Road, Village 1, Sangkat, Phnom Penh 12110, Phnom Penh
  +855 17 333 885

View all 189 Jobs

Related Jobs


See all jobs