ក្រុមហ៊ុន ឌី.ឃ្យូ.ឌី មេនូហ្វេកឆឺរីង ឯ.ក គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតសម្ភារៈគ្រឿងសំណង់ ដែលមានគុណភាពខ្ពស់មានជំនាញឯកទេសលើការផលិតផលិតផលថ្នាំបៀក។ពួកយើងប្តេជ្ញាចិត្តក្នុងការបង្កើតការច្នៃប្រឌិត គុណភាព និងនិរន្តរភាពនៅក្នុងវិស័ឧស្សាហកម្មសំណង់។ ដើម្បីជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណើនរបស់យើង យើងខ្ញុំកំពុងស្វែងរកសហការីផ្នែកទីផ្សារដែលអាចជួយជំរុញ និងមានភាពច្នៃប្រឌិត ដើម្បីដឹកនាំផ្នែកទីផ្សាររបស់យើង ដោយផ្តោតលើការបង្កើនការលក់ ពង្រីកវត្តមានលើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង និងគ្រប់គ្រងព្រឹត្តិការណ៍ផ្សេងៗដែលនឹងដាក់តាំងបង្ហាញពីផលិតផល និងម៉ាកយីហោរបស់យើង។
ទិដ្ឋភាពទូទៅនៃការងារ៖
សហការីផ្នែកទីផ្សារនឹងទទួលខុសត្រូវចំពោះការបង្កើត និងអនុវត្តយុទ្ធសាស្រ្តនានាដើម្បីជំរុញការលក់ បង្កើនការស្គាល់នៃម៉ាកយីហោ និងគ្រប់គ្រងព្រឹត្តិការណ៍ទីផ្សារ។ បេក្ខជនដែលយើងកំពុងស្វែងរកគឺជាបេក្ខជនដែលមានបទពិសោធន៍ក្នុងទីផ្សារ ផ្តោតលើការលក់ មានយុទ្ធសាស្រ្តផ្សព្វផ្សាយក្នុងបណ្ដាញសង្គម និងការគ្រប់គ្រងព្រឹត្តិការណ៍កម្មវិធីផ្សេងៗ។ អ្នកនឹងធ្វើការជាប់ជាមួយក្រុមការងារផ្នែកលក់របស់យើងដើម្បីបង្កើតយុទ្ធនាការផ្សេងៗដែលឆ្លើយតបទៅនឹងអតិថិជនគោលដៅរបស់យើង និងជំរុញកំណើនប្រាក់ចំណូលសម្រាប់ផលិតផលថ្នាំលាប និងសម្ភារៈរបស់យើង។
អត្ថប្រយោជន៍ទទួលបាន៖
- ប្រាក់បៀវត្សសមរម្យ
- ការធានារ៉ាប់រងទៅលើសុខភាពនិងសុវត្ថិភាព
- ឱកាសក្នុងការអភិវឌ្ឍវិជ្ជាជីវៈ និងការរីកចម្រើនការងារ
- កន្លែងធ្វើការប្រកបដោយ ការសហការនិងការគាំទ្រ
Duties
- បង្កើត និងអនុវត្តយុទ្ធសាស្រ្តទីផ្សារដើម្បីបង្កើនការលក់ថ្នាំលាប និងសម្ភារៈពាក់ព័ន្ធផ្សេងៗ
- គ្រប់គ្រង និងពង្រីកវត្តមានរបស់ក្រុមហ៊ុននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម បង្កើតមាតិកាដែលគួរឱ្យចាប់អារម្មណ៍រំលេចពីផលិតផលរបស់យើង និងបង្កើនភាពជឿជាក់ពីអតិថិជនទៅលើផលិតផល។
- រៀបចំផែនការ សម្របសម្រួល និងប្រតិបត្តិព្រឹត្តិការណ៍ទីផ្សារ ដូចជាការសម្ពោធផលិតផល ពិព័រណ៍ពាណិជ្ជកម្ម និងការតាំងពិពណ៌ឧស្សាហកម្មផ្សេងៗ។
- សហការជាមួយក្រុមការងារផ្នែកលក់ដើម្បីបង្កើតការផ្សព្វផ្សាយគោលដៅ និងយុទ្ធនាការដើម្បីគាំទ្រដល់គោលដៅចំណូល។
- វិភាគនិន្នាការទីផ្សារ និងមតិកែលម្អរបស់អតិថិជនដើម្បីកំណត់ឱកាសសម្រាប់ការផ្សព្វផ្សាយ និងកំណើនផលិតផល។
- តាមដាន និងរាយការណ៍អំពីរង្វាស់នៃការអនុវត្តទីផ្សារ ដោយផ្តល់នូវមតិយោបល់ផ្សេងៗដែលអាចអនុវត្តបានសម្រាប់ការកែលម្អជាបន្តបន្ទាប់។
- គ្រប់គ្រងថវិកាទីផ្សារ ធានាការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពសម្រាប់ផលប៉ះពាល់អតិបរមា។
- បង្កើត និងរក្សាទំនាក់ទំនងជាមួយអ្នកលក់ អ្នករៀបចំកម្មវិធី និងអ្នកមានឥទ្ធិពលក្នុងឧស្សាហកម្ម ដើម្បីបង្កើនការមើលឃើញនិងការស្គាល់ម៉ាកយីហោរបស់យើង។
Requirements
- ត្រូវមានបរិញ្ញាបត្រផ្នែកទីផ្សារ ជំនាញគ្រប់គ្រងធុរៈកិច្ច ឬជំនាញផ្សេងៗដែលពាក់ព័ន្ធ។
- បទពិសោធន៍ច្បាស់លាស់ (ពី១ ដល់ 3ឆ្នាំឡើង) ក្នុងទីផ្សារ ដោយផ្តោតលើការជំរុញការលក់ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម។
- មានបទពិសោធន៍ក្នុងការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កម្មវិធី ជាពិសេសក្នុងវិស័យសំណង់ ឬថ្នាំលាប។
- ជំនាញទំនាក់ទំនង និងកិច្ចសហការល្អ មានសមត្ថភាពធ្វើការប្រកបដោយប្រសិទ្ធភាពជាមួយក្រុមការងារផ្សេងទៀត។
- ជំនាញវិភាគខ្ពស់ដើម្បីវាយតម្លៃការអនុវត្តទីផ្សារ និងបង្កើនប្រសិទ្ធភាពយុទ្ធនាការ។
- ជំនាញក្នុងប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម ឧបករណ៍ទីផ្សារឌីជីថល និងប្រព័ន្ធគ្រប់គ្រងខ្លឹមសារ។
- ការស្គាល់ពីឧស្សាហកម្មសំណង់ ឬថ្នាំលាប ជាសមត្ថភាពបូកបន្ថែម។
- មានផ្នត់គំនិតច្នៃប្រឌិត ជាមួយនឹងចំណង់ចំណូលចិត្តក្នុងការផ្តល់នូវយុទ្ធសាស្រ្តទីផ្សារប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាព។
- ត្រូវមានជំនាញប្រើប្រាស់ភាសាខ្មែរ និងអាចប្រើប្រាស់មូលដ្ឋានភាសាអង់គ្លេស ដើម្បីធានាបាននូវការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយអ្នកពាក់ព័ន្ធម្ចាស់ក្រុមហ៊ុនទាំងក្នុងស្រុក និងបរទេស។
BongThom.com Jobs
View all 188 Jobs